ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញដឹកនាំក្រុមការងារជួបសំណេះសំណាល​ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍របស់រាជរដ្ឋាភិបាលប្រទេសអូស្ត្រាលី និងអាហារូបករណ៍របស់រាជរដ្ឋាភិបាលជប៉ុន

ចេញ​ផ្សាយ​ ២៥ មីនា ២០២៥ 363

នៅថ្ងៃទី២៤ ខែមីនា  ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ ដែលមាន ឯកឧត្តម សួន សេរី លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិកា ឯកឧត្តម ង៉ោ ប៊ុនថាន សាកលវិទ្យា​ធិការ​នៃសកលវិទ្យាល័យភូមិន្ទកសិកម្ម លោក ទី ចាន់ណា ប្រធាន​នាយកដ្ឋាន​បុគ្គលិក និងអភិឌ្ឍន៍​ធនធានមនុស្ស បានទទួលជួបសំណេះ​សំណាល​​ជាមួយនិស្សិតជ័យលាភី​អាហា​រូបករណ៍ កម្មវិធីរបស់រាជរដ្ឋាភិបាល​ប្រទេស​អូស្ត្រាលីចំនួន២៣រូប និងនិស្សិត​អាហារូបករណ៍​របស់រាជរដ្ឋាភិបាល​ជប៉ុនចំនួន​៣៤រូប។

ជំនួបនេះធ្វើឡើង នៅទីស្តីការក្រសួងកសិកម្ម ក្នុងគោលបំណង ដើម្បីសុំបទពិសោធន៍ និងអនុសាសន៍ណែនាំពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មុននឹង​ចេញ​ទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី និងប្រទេសជប៉ុន ក្នុងឆ្នាំសិក្សា​២០២៥។

នៅចំពោះមុខនិស្សិតទាំងអស់ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីគោល​នយោ​​បាយ​របស់រាជរដ្ឋាភិបាល ក៏ដូចជាគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្តមក៏បានផ្តល់អនុសាសន៍ណែនាំដល់បេក្ខជន និង​បេក្ខនារី​ជ័យ​លាភី​ទាំងអស់ ត្រូវចេះក្តាប់ឱកាសសិក្សាស្វែងយល់នូវបទពិសោធន៍​ថ្មីៗ​បន្ថែមទៀត ដើម្បី​កសាង​សមត្ថភាពជំនាញ ដើម្បីបម្រើដល់ការអភិវឌ្ឍសង្គម និង​សេដ្ឋកិច្ច​​កម្ពុជា​ក្នុង​​ពេល​បច្ចុប្បន្ន ជាពិសេសក្នុងពេលអនាគតឱ្យកាន់តែប្រសើរ ប្រកប​ដោយ​ចំណេះ​ជំនាញ និងបទពិសោធន៍យ៉ាងពិតប្រាកដ៕

ព័ត៌មានផ្សេងៗទៀត
slide 5 to 7 of 12