ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើកមកពិនិត្យខ្សែច្រវាក់ផលិតកម្មជីធម្មជាតិ របស់ក្រុមហ៊ុន ហ៊ុនយន់ អេហ្រ្គីខលឈ័រ ដែលមានទីតាំងស្ថិតនៅភូមិតាឡាក់ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ

ចេញ​ផ្សាយ​ ២៨ មិថុនា ២០២១ 5783

នាព្រឹកថ្ងៃសៅរ៍ ២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយមន្ត្រីជំនាញ បានអញ្ជើកមកពិនិត្យខ្សែច្រវាក់ផលិតកម្មជីធម្មជាតិ របស់ក្រុមហ៊ុន ហ៊ុនយន់ អេហ្រ្គីខលឈ័រ ដែលមានទីតាំងស្ថិតនៅភូមិតាឡាក់ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។  
លោក យុន សុផាត នាយកក្រុមហ៊ុនបានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថាសិប្បកម្មជីធម្មជាតិភ្នំពេញ បានចាប់ផ្តើមដំណើរការអាជីវកម្មនៅឆ្នាំ២០១៣។ បច្ចុប្បន្ន សិប្បកម្មជីធម្មជាតិមានលទ្ធភាពផលិតជីបាន ២០-៣០តោន/ថ្ងៃ (បរិមាណនេះអាស្រ័យលើធាតុអាកាសក្តៅ ឬភ្លៀង) ព្រោះត្រូវការកំដៅដ្ងៃសម្រាប់ហាលវត្ថុធាតុដើម ហើយផលិតផលត្រូវបានលក់ចែកចាយជូនអតិឋិជននៅទីជិត ឆ្ងាយទៅតាមតម្រូវការក្នុងតម្លៃ ២៥០$/តោន (តម្លៃនេះអាស្រ័យលើសាវាដឹកជញ្ជូន)។ វត្ថុធាតុដើមដែលក្រុមហ៊ុនប្រើមានដូចជា៖ លាមកមាន់ គោ ជ្រូក កន្ទក់ ផេះអង្កាម  ឆ្អឹងគោ និងថ្មកំបោរ។ល។ ដោយឡែក ប្រភេទជីទឹកប្រើវត្ថុធាតុដើមដូចជា៖ គ្រប់ប្រភេទសំណល់បន្លែ ផ្លែឈើ ស្បែកគោ និងសំណល់ត្រីសមុទ្រ។ល។ ក្នុងឆ្នាំ២០២០ ក្រុមហ៊ុនផលិតជីបាន ២ ៥០៧តោន ហើយ ៦ខែ ដើមឆ្នាំ២០២១ នេះក្រុមហ៊ុនផលិតបាន ១ ០៣៥តោន ដោយចែក ចេញជាប្រភេទជីគ្រាប់ ទឹក និងម្សៅកំបោរ។ ដោយសារសេចក្តីត្រូវការជីធម្មជាតិចេះតែមានការកើនឡើង ក្រុមហ៊ុនគ្រោងនឹងពង្រីកសក្តានុពលផលិតជីឲ្យបាន ៥០-១០០តោន/ថ្ងៃ។ លោក នាយកបានបន្តទៀតថាបងប្អូនកម្មករភាគច្រើនគឺជាប្រជាពលរដ្ឋរស់នៅក្នុងភូមិ ឃុំ ស្រុកនេះតែម្តង ជាងនេះទៅទៀតក៏មានបងប្អូនសិល្បករល្បីៗមកបម្រើការក្នុងក្រុមហ៊ុននេះផងដែរ ដើម្បីផ្សាភ្ជាប់រវាងសិល្ប កសិកម្ម ដើម្បីបម្រើកសិករ។ លោកបានថ្លែងអណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្រ្តីជំនាញដែលបានជួយគាំទ្រ និងលើក ទឹកចិត្តដល់សកម្មភាពសិប្បកម្មជីឲ្យបានដំណើរការតាំងពីថ្ងៃចាប់ផ្តើម រហូតមកទល់បច្ចុប្បន្ន  និងជាពិសេសបានជួយអន្តរាគមន៍ទៅក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ក្នុងការបញ្ចុះតម្លៃអគ្គីសនី ដែលចូលរួមកាត់បន្ថយតម្លៃដើមផលិតបានមួយកម្រិត។ 
ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ និងវាយតម្លៃខ្ពស់លើសមិទ្ធផលរបស់សិប្បកម្មជីធម្មជាតិភ្នំពេញដែលសម្រេចបាននាពេលនេះ។ ភ្ជាប់ជាមួយសមិទ្ធផលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តលើក ទឹកចិត្ត និងគាំទ្រក្រុមហ៊ុនឲ្យពង្រីកសក្តានុពលផលិតជីធម្មជាតិនេះដើម្បីចូលរួមបង្កើនបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក តបតាមកំណើននៃការប្រើជីធម្មជាតិសម្រាប់ដំណាំបន្លែ ចូលរួមថែរក្សា និងកែលម្អគុណភាពដីកសិកម្ម កាត់បន្ថយហានីភ័យដោយសារការប្រើជីគីមីលើកសិផល និងសុខភាពសាធារណ កាត់បន្ថយការនាំចូល និងប្រើប្រាស់ជីគីមី និងជាពិសេសចូលរួមប្រើប្រាស់វត្ថុធាតុដើមផលិតក្នុងស្រុក ប្រើប្រាស់កាកសំណល់បន្លែ ផ្លែឈើ លាមកសត្វដែលសុទ្ធតែជាវត្ថុធាតុដើមមានប្រយោជន៍ ប៉ុន្តែត្រូវបានមើលរំលង។ ការកែច្នៃវត្ថុធាតុដើមទាំងអស់នេះ ក្រសួងសូមធ្វើការគាំទ្រ លើកទឹកចិត្ត និងរង់ចាំផ្តល់កិច្ចសហការបន្ថែមទាំងបច្ចេកទេសកែច្នៃ វេចខ្ចប់ និងនិតិវិធិច្បាស់ពាក់ព័ន្ធមួយចំនួន ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថាន ការប្រកួតប្រជែង បរិយាប័ន្ន និងការប្រែប្រួលអាកាសធាតុ ដែលជាគោលនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួង ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយចីរភាព និរន្តរភាព និងវិបុល ភាព។ សំខាន់ជាងនេះ ដោយសារជាក្រុមហ៊ុនក្នុងស្រុក បង្កើតដោយកូនខ្មែរ បានបញ្ចប់ការ សិក្សាពីក្រៅប្រទេស នាំយកចំណេះដឹង និងបទពិសោធន៍មកអភិវឌ្ឍន៍ប្រទេសកំណើតខ្លួន 
លោករដ្ឋមន្រ្តីថានឹងអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន មកសហការទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីពង្រីកផលិតភាពផលិតកម្ម លើកកម្ពស់គុណភាពផលិត សុខុមាលភាពកម្មករ បរិយាកាសកន្លែការងារល្អ ឆ្លើយតបតាមស្តង់ដារជាតិមួយជាក់លាក់ ចូលរួមប្រកួតប្រជែងជាមួយផលិតផលជីនាំចូល និងជាពិសេសរក្សាបាននូវនិរន្តរភាពផលិតកម្ម និងប្រសិទ្ធភាពសេដ្ឋកិច្ច។ 
ក្នុងឱកាសនេះ ក្រុមហ៊ុនបានជូនជីធម្មជាតិប្រភេទគ្រាប់ដល់ឯកឧត្តរដ្ឋមន្រ្តីចំនួន ១០តោន ទឹក ១០កេះ និងម្សៅកំបោរសរីរាង្គ ១០តោនផងដែរ ដើម្បីយកទៅចែកជូនកសិករសាកពិសោធន៍។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៥ ឧសភា ២០២៦ 241

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក នៅឃុំស្លក្រាម ស្រុកស្វាយចេក​ ខេត្តបន្ទាយមានជ័យ

នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ២៥ ឧសភា ២០២៦ 251

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ បានអញ្ជើញជួបសំណេះសំណាល​សួរសុខទុក្ខបងប្អូនប្រជាពលកសិករ នារដូវដាំដុះដើមវស្សា​ និងដោះស្រាយបញ្ហាផលប៉ះពាល់ផ្សេងៗ

នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​...
ចេញ​ផ្សាយ​ ២៤ ឧសភា ២០២៦ 461

កម្លាំងសាមគ្គីភាពបាតសមុទ្រ៖ អ្នកជ្រមុជទឹកស្ម័គ្រចិត្ត ១៧រូប សង្គ្រោះជម្រកធម្មជាតិកោះរ៉ុង ដោយប្រមូលឧបករណ៍នេសាទដែលបោះបង់ចោលក្នុងសមុទ្រ បានជិតកន្លះតោន

ទឹកចិត្តស្រឡាញ់បរិស្ថាន និងសាមគ្គីភាពដ៏ធំធេងរបស់ក្រុមអ្នកជ្រមុជទឹក បានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការរំដោះបាតសមុទ្រនៃឧទ្យានជាតិសមុទ្រប្រជុំកោះរ៉ុង ឱ្យរួចផុតពីការគំរាមកំហែងនៃកាកសំណល់។ នៅក្នុងយុទ្ធនាការ...
ចេញ​ផ្សាយ​ ២៤ ឧសភា ២០២៦ 408

លោកជំទាវ អ៊ឹម រចនា៖ «សកម្មភាពជាក់ស្តែង» ចុះមុជទឹកដើម្បីកាត់ និងប្រមូលមងក្រឡាធំៗ សំណល់ប្លាស្ទិកចេញពីតំបន់ផ្កាថ្ម និងស្មៅ​សមុទ្រ នឹងជួយកាត់បន្ថយហានិភ័យគ្រោះថ្នាក់ដល់​សត្វអណ្តើក​សមុទ្រ និងជីវចម្រុះផ្សេងៗ

នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋ​លេខា​​ធិការ និងជាអ្នកទទួលបន្ទុកការងារអភិរក្ស នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព...
ចេញ​ផ្សាយ​ ២៣ ឧសភា ២០២៦ 546

ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញដឹកនាំ វេទិកាសាធារណៈ ស្តីពី «ការត្រួតពិនិត្យ និងគាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» នៅសាលាបុណ្យភូមិអណ្ដូងច្រុះ

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំរលាប្អៀរ ស្រុករលាប្អៀរ...
ចេញ​ផ្សាយ​ ២៣ ឧសភា ២០២៦ 539

បងប្អូនប្រជាពលរដ្ឋនិងប្រជានេសាទសប្បាយរីករាយនឹងផលត្រីកើនឡើងគួរឱ្យកត់សម្គាល់នារដូវកាលនេះ!

បងប្អូនប្រជាពលរដ្ឋនិងប្រជានេសាទសប្បាយរីករាយនឹងផលត្រីកើនឡើងគួរឱ្យកត់សម្គាល់នារដូវកាលនេះ! ការកើនឡើងផលនេសាទ គឺជាសក្ខីភាពជាក់ស្តែងដែលបង្ហាញថា ការបង្រ្កាបយ៉ាងម៉ឺងម៉ាត់លើបទល្មើសនេសាទខុសច្បាប់...
ចេញ​ផ្សាយ​ ២៣ ឧសភា ២០២៦ 568

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញជួបពិភាក្សាការងារជាមួយលោក Shannon Li ប្រធានសមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្រ្តី បានជួបពិភាក្សាការងារជាមួយ...
ចេញ​ផ្សាយ​ ២៣ ឧសភា ២០២៦ 520

ឯកឧត្តម សៀក ឡេង នាយកគម្រោង CFAVC អមដំណើរថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច ចុះបង្ហាញវឌ្ឍនភាពឡជីវឧស្ម័ន និងកសិដ្ឋានវារីវប្បកម្មនៅខេត្តតាកែវ

ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការ និងជានាយកគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នេះ បានអញ្ជើញអមដំណើរ ឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២៣ ឧសភា ២០២៦ 517

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ អញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសគម្រោង និងកម្មវិធីអភិវឌ្ឍន៍ឱ្យស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម

នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសគម្រោង និងកម្មវិធីអភិវឌ្ឍន៍ឱ្យស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២២ ឧសភា ២០២៦ 654

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញទទួលជួបជាមួយ ឯកឧត្តមរដ្ឋមន្រ្តី ជេ. អាឡិចសាន់ឌ័រ នូអែតា (J.Alexander Nuetah) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួប ឯកឧត្តមបណ្ឌិត ជេ. អាឡិចសាន់ឌ័រ នូអែតា (J.Alexander Nuetah) រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២២ ឧសភា ២០២៦ 617

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី និងឯកឧត្តមអនុរដ្ឋលេខាធិការ ឃី វិបុលបុត្រា អញ្ជើញចុះពិនិត្យការងារពាក់ព័ន្ធផលិតកម្មសត្វ ក្នុងខេត្តចំនួនបី

នាថ្ងៃទី១៨-២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ និងឯកឧត្តម ឃី វិបុលបុត្រា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ...
ចេញ​ផ្សាយ​ ២១ ឧសភា ២០២៦ 736

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជេីញអមដំណើរ ឯកឧត្តមរដ្ឋមន្រ្តី ជេ. អាឡិចសាន់ឌ័រ នូអែតា (J.Alexander Nuetah) ចុះបំពេញទស្សនកិច្ច និងសិក្សាពីសក្តានុពលកសិកម្ម និងផលិតកម្មសត្វនៅកម្ពុជា

នាថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញអមដំណើរ...