បន្ទាប់ពីបានបើកវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករនៅខេត្តព្រះវិហាររួចមកនាព្រឹកថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានប្រារព្ធពិធីបើកវគ្គអប់រំសមត្ថភាព វិជ្ជាជីវៈជូនដល់អាជីវករ ចំនួន១៩៨នាក់ ក្រោមអធិបតីលោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកប្រធានមន្ទីរ លោកប្រធានការិយាល័យជំនាញ នៃនាយកដ្ឋាននីតិកម្មកសិកម្មនិងការិយាល័យនីតិកម្មកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ វគ្គសិក្សានេះគឺ ដើម្បីលើកកំពស់ការយល់ដឹង និងការប្រើប្រាស់ថ្នាំកសិកម្ម និងជីកសិកម្មត្រូវតាមបច្ចេសទេសត្រឹមត្រូវតាមបទដ្ឋានដល់កសិករ និងអាជីវករ ក្រោយពីបញ្ចប់វគ្គសិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្រដែលទទួលស្គាល់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។