ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំធំៗចំនួន៣ក្នុក្របខ័ណ្ឌអាស៊ានពីចម្ងាយតាមប្រព័ន្ធវីដេអូ

ចេញ​ផ្សាយ​ ២២ តុលា ២០២០ 2729

ដោយទទួលបានគោលការណ៍ការអនុញ្ញាតពីរាជរដ្ឋាភិបាល នៅថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ..២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំធំៗចំនួន៣ក្នុក្របខ័ណ្ឌអាស៊ានពីចម្ងាយតាមប្រព័ន្ធវីដេអូ គឺ . កិច្ចប្រជុំលើកទី៤២ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន . កិច្ចប្រជុំលើកទី២០ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាននិងប្រទេសបូក៣ (ចិន កូរ៉េ និងជប៉ុន) និង . កិច្ចប្រជុំលើកទី៦  រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន ឥណ្ឌា។

ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៤២ និងកិច្ចប្រជុំអមជាមួយផ្សេងទៀត ពិនិត្យ និងពិភាក្សាលើ៖

. ការផ្លាស់ប្តូរទិដ្ឋភាពទូទៅក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់ពីជម្ងឺកូវីដ ១៩ លើវិស័យចំណីអាហារ កសិកម្ម និងព្រៃឈើ និងពិភាក្សាលើលទ្ធភាពសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការកាត់បន្ថយផលប៉ះពាល់នៃការរាតត្បាត និងជួយគាំទ្រគ្នាទៅវិញទៅមកនៅក្រោយពេលបញ្ចប់ការរាតត្បាត។

. របាយការណ៍វឌ្ឍនៈភាពនៃការអនុវត្តក្របខ័ណ្ឌគោលនយោបាយ ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការអាស៊ាន លើវិស័យចំណីអាហារ កសិកម្ម និងព្រៃឈើ ២០១៩-២០២០

. សំណើសុំការអនុម័តយល់ព្រមពីរដ្ឋមន្រ្តីអាស៊ាន និងព្រៃឈើ

•  ការត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃការអនុវត្តចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការ អាស៊ាន លើវិស័យស្បៀង កសិកម្ម និងព្រៃឈើ ឆ្នាំ២០១៦-២០២៥ និងផែនការសកម្មភាពតាមវិស័យឆ្នាំ ២០១៦-២០២០ (Mid-Term Review (MTR) of the Vision and Strategic Plan for ASEAN Cooperation in Food, Agriculture and Forestry (SP-FAF), 2016-2025 And its Sectoral Plans of Action (SPAs), 2016-2020)

•  កិច្ចការអាទិភាពទាក់ទងនឹងវិស័យស្បៀង កសិកម្ម និងព្រៃឈើដែលនឹងអាចសម្រេចបាននៅក្នុងឆ្នាំ២០២១ (Priority deliverables for 2021 in food, agriculture and forestry sector)

•  ក្របខ័ណ្ឌសមាហរណកម្មសន្តិសុខស្បៀងអាស៊ាន និងផែនការសកម្មភាពយុទ្ធសាស្ត្រសន្ដិសុខស្បៀងឆ្នាំ ២០២១-២០២៥ (ASEAN Integrated Food Security (AIFS) Framework, Strategic Plan of Action on Food Security (SPA-FS), 2021-2025)

•  ផែនការសកម្មភាពយុទ្ធសាស្ត្រអាស៊ានសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យផលិតកម្មសត្វឆ្នាំ២០២០-២០២៥ (ASEAN Strategic Plan of Action for Cooperation in Livestock, 2021-2025)

•  លិខិតស្នើសុំសម្រាប់មជ្ឈមណ្ឌលបញ្ជាក់ឯកសារយោងថ្នាក់តំបន់លើការគ្រប់គ្រងជីវហានិភ័យ និងការធានាគុណភាពនៅប្រទេសសិង្ហបុរី (Proposal paper for a Regional Reference Centre (RRC) for Biorisk Management and Quality Assurance in Singapore)

•  ផែនការសកម្មភាពយុទ្ធសាស្ត្រអាស៊ានសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យដំណាំ ឆ្នាំ២០២១-២០២៥(ASEAN Strategic Plan of Action for Cooperation in Crops, 2021-2025)

•  ផែនការសកម្មភាពយុទ្ធសាស្ត្រអាស៊ានសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យជលផល ឆ្នាំ២០២១-២០២៥ (ASEAN Strategic Plan of Action for Cooperation in Fisheries, 2021-2025 )

•  ផែនការសកម្មភាពយុទ្ធសាស្ត្រអាស៊ានសម្រាប់កិច្ចសហការរវាងមន្រ្តីបង្គោលទទួលបន្ទុកកិច្ចការអនាម័យ និង ភូតគាមអនាម័យ ឆ្នាំ២០២១-២០២៥ (Strategic Plan of Action of the ASEAN SPS Contact Point (ASCP) 2021-2025)

•  ដំណោះស្រាយ និងផែនការសកម្មភាពទាក់ទងនឹងអាជីវកម្មនេសាទប្រកបដោយចិរភាពសម្រាប់សន្តិសុខស្បៀង នៅតំបន់អាស៊ាន ឆ្ពោះទៅឆ្នាំ២០៣០ (Resolution and Plan of Action on Sustainable Fisheries for Food Security for the ASEAN Region Toward 2030)

•  ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ លក្ខខណ្ឌយោង និងនីតិវិធីបញ្ញាតិ្តសម្រាប់បណ្តាញអាស៊ានក្នុងការប្រយុទ្ធប្រឆាំង នឹងការនេសាទខុសច្បាប់ គ្មានរបាយករណ៍ និងគ្មានការអនុញ្ញាត (Cooperation Framework, Terms of Reference and Rules of Procedure of ASEAN Network for Combating Illegal, Unreported and Unregulated Fishing)

•  ការអនុវត្តវារីវប្បកម្មល្អរបស់អាស៊ានដោយផ្ដោតលើចំណីត្រី ការណែនាំសម្រាប់គ្រូបង្គោល (ASEAN Good Aquaculture Practices for Food Fish: Trainers’ Guide )

•  កំណែសម្រួលលក្ខណៈវិនិច្ច័យ និងសូចនាកររបស់អាស៊ានសម្រាប់ភាពស្របច្បាប់នៃឈើ (The revised ASEAN Criteria and Indicators for Legality of Timber)

•  គោលការណ៍ណែនាំរបស់អាស៊ានសម្រាប់អាជីវកម្មប្រមូលផលព្រៃឈើប្រកបដោយនិរន្តរភាព និងពិធីសារគ្រប់គ្រង ធនធានសម្រាប់អនុផលព្រៃឈើដែលបានកំណត់មួយចំនួន (ASEAN Guidelines for sustainable harvest and resource management protocols for selected  NTFPs)

•  គោលការណ៍ណែនាំអំពីភូតគាមអនាម័យរបស់អាស៊ានសម្រាប់ការនាំចូលផ្លែមង្ឃុត (ASEAN Phytosanitary Guidelines for Importation of Mangosteen fruit)•  បញ្ជីកម្រិតអតិបរមានៃកាកសំណល់ថ្នាំកសិកម្មចំនួន៤មុខរបស់អាស៊ានដែលបានធ្វើសុដុមនីយកម្ម Deltamethrin នៅក្នុងផ្លែខ្នុរ (, mg /kg ) Trifloxystrobin ក្នុងស្លឹកគុយរី ( មី mg /kg) Carbaryl ក្នុងផ្លែមង្ឃុត (២០ mg /kg) Metalaxyl ក្នុងផ្លែក្រូចថ្លុង (, mg /kg) (Four ASEAN Harmonised MRLs: Deltamethrin in jackfruit (0.2 mg/kg), Trifloxystrobin in curry leaf (3 mg/kg), Carbaryl in mangosteen (20 mg/kg), Metalaxyl in pomelo (0.8 mg/kg)

•  ស្តង់ដារអាស៊ានសម្រាប់ .ផ្លែស្ត្រប៊េរី .ផ្សិតចំបើង និង .ដំឡូងជ្វាព៌ណស (ASEAN Standards for: i) Strawberry, ii) Straw mushroom and iii) White potato)

•  គោលការណ៍ណែនាំសម្រាប់តំបន់អាស៊ានអំពីការអនុវត្តស្តង់ដារអន្តរជាតិដែលទាក់ទងនឹងវិធានការអនាម័យ និង ភូតគាមអនាម័យ (ASEAN Regional Guideline for the Implementation of International Standards related to Sanitary and Phytosanitary (SPS) Measures)

•  ឯកសារទស្សនទានស្តីពីការលើកកម្ពស់បណ្តាញសម្រាប់ការអភិវឌ្ឍផលិតផលនៅជនបទរបស់អាស៊ានទាក់ទង នឹងភូមិមួយផលិតផលមួយ (Concept Note on Promoting the Network for ASEAN Rural Product Development on One Village One Product Model)

•  ផែនការសកម្មភាពអាស៊ានសម្រាប់ការគ្រប់គ្រងដង្កូវហ្វូងឆ្នាំ២០២០-២០២៥ (ASEAN Plan of Action for Fall Army Worm Control 2020-2025)

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៤ 168

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ​បានអនុញ្ញាតិឱ្យអង្គការ Swisscontact Cambodia ជួបសំដែងការគួរសម និងសូមការណែនាំជាផ្លូវការនូវនាយកប្រចាំប្រទេសរបស់អង្គការ និងការលាលែងរបស់អតីតនាយកប្រចាំប្រទេស របស់អង្គការ Swisscontact Cambodia

នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ​បានអនុញ្ញាតិឱ្យអង្គការ Swisscontact Cambodia ជួបសំដែងការគួរសម និងសូមការណែនាំជាផ្លូវការនូវនាយកប្រចាំប្រទេសរបស់អង្គការ...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៤ 171

សេចក្ដីប្រកាសព័ត៌មានរួម ស្ដីពី កិច្ចប្រជុំអន្តរក្រសួងលើកទី២ ស្ដីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ

សេចក្ដីប្រកាសព័ត៌មានរួម ស្ដីពី កិច្ចប្រជុំអន្តរក្រសួងលើកទី២ ស្ដីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៤ 164

ឯកឧត្តមរដ្ឋមន្ដ្រី ៣រូប រួមគ្នាដឹកនាំកិច្ចប្រជុំអន្តរក្រសួងលេីកទី២ ស្ដីពីការងារកសិកម្ម អភិវឌ្ឍន៍ជនបទ និងធនធានទឹក

នៅព្រឹកថ្ងៃទី១៩​ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៤ 198

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស បានដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទ នៅស្រុកកងមាស ខេត្តកំពង់ចាម

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៤ 250

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា ទទួលជួបសំណេះ សំណាលជាមួយគណៈប្រតិភូ និងថ្នាក់ដឹកនាំនៃសមាគម នាវាយុវជនអាស៊ីអាគ្នេយ៍ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ដោយបានទទួលការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសំណេះ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៤ 227

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយក្រុមហ៊ុន​ សិលា​ ផិបភេីរ​ ខូអិលធីឌី

នៅព្រឹកថ្ងៃទី១៨​ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ​ បានទទួលជួបសម្តែងការគួរសមជាមួយក្រុមហ៊ុន​ សិលា​...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៤ 229

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល បានអញ្ជីញដឹកនាំក្រុមការងារ ចុះពិនិត្យគម្រោងព្រៃលំហែកម្សាន្ត និងសួនអាស៊ាន-កូរ៉េ ក្នុងតំបន់ស្ដារ និងអភិវឌ្ឍន៍ព្រៃឈើ «បន្ទាយស្រី» ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជីញដឹកនាំក្រុមការងារ ចុះពិនិត្យគម្រោងព្រៃលំហែកម្សាន្ត...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៤ 248

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាគណៈអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៤ 248

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី​ «សេចក្តីព្រាងផែនការកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា​ និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន​ ស្តីពីការអភិវឌ្ឍរួមគ្នាក្នុងច្រករបៀងមច្ឆា​ និងអង្ករ»

នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី​ «សេចក្តីព្រាងផែនការកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា​...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៤ 243

ឯកឧត្តមអនុរដ្ឋលេខាធិការ ខាត់ សុធី អញ្ជើញដឹកនាំសម្របសម្រួល​វគ្គបណ្តុះបណ្តាល Farmbook App ដល់មន្ដ្រីកសិកម្មឃុំ ក្នុងខេត្តព្រៃវែង

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិកា​រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំសម្របសម្រួល​វគ្គបណ្តុះបណ្តាល Farmbook App ដល់មន្ដ្រីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៤ 252

ឯកឧត្តមឡោ រស្មី អនុរដ្ឋលេខាធិការ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងជី-ថ្នាំកសិកម្ម នៅខេត្តសៀមរាប

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករ...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៤ 248

អបអរសាទរ ខួប១ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ​ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

អបអរសាទរ ខួប១ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ​ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក