ព័ត៌មានផ្សេងៗទៀត
កម្មវិធីអប់រំអំពីគ្រឿងញៀន និងជំងឺអេដស៍ សហការរៀបចំដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ សម្រាប់និស្សិតវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។ ប្អូនៗនិស្សិតចំនួន៣ក្រុមបានធ្វើបទបង្ហាញ និងប្រកួតប្រជែងវោហារកោសល្យលើប្រធានបទពាក់ព័ន្ធនឹងគ្រឿងញៀន និងជំងឺអេដស៍ ដើម្បីចូលរួមផ្សព្វផ្សាយដល់និស្សិត និងយុវជនដទៃទៀត ក្នុងការបង្ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងការឆ្លងមេរោគអេដស៍៕