ព័ត៌មានផ្សេងៗទៀត
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងថា ក្រសួងកសិកម្មបានអភិរក្សធនធានជលផល ជាពិសេសសត្វផ្សោតទន្លេមេគង្គ សត្វផ្សោតសមុទ្រ និងមច្ឆាជាតិផ្សេងទៀត ឱ្យមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារក្រសួងបានសហការជាមួយអង្គការអភិរក្សសត្វព្រៃនានា ក្នុងការប្រលែងសត្វជិតផុតពូជចូលក្នុងបឹងធម្មជាតិវិញ។ ការថ្លែងបែបនេះ គឺនៅក្នុងពិធីបិទ «សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥» នៅថ្ងៃ២២ ខែមករា ឆ្នាំ២០២៥៕