ព័ត៌មានផ្សេងៗទៀត
នាព្រឹកថ្ងៃសុក្រ ៨កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ១២ ខែមេសា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រារព្ធពិធីសូត្រមន្តលើរាសី បណ្ញេញឧបទ្រុពចង្រៃឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី និងដើម្បីចូលរួមអបអរសាទរឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ដែលនឹងឈានចូលខាងមុខនេះ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវ រួមជាមួយឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង ប្រធានអង្គភាព និងមន្ត្រីក្រោមឱវាទក្រសួងយ៉ាងច្រើនកុះករ។