ថ្ងៃសុក្រ ១១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំសិក្ខាសិលាពិគ្រោះយោបល់ថ្នាក់ជាតិលើសេចក្តីព្រាងលើកចុងក្រោយស្តីពី “ផែនការយុទ្ធសាស្ត្រសម្រាប់អភិវឌ្ឍកសិ-ឧស្សាហកម្មឆ្នាំ២០១៩-២០៣០” ក្រោមអធិបតីភាពឯកឧត្តម លី ផល្លា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើនដូចជា ថ្នាក់ដឹកនាំអង្គភាព និងមន្ត្រីក្រោមឳវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីខេត្ត ដៃគូរអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងក្រុមហ៊ុនមួយចំនួន។ សិក្ខាសាលាពិគ្រោះយោបល់នេះមានគោលបំណងដើម្បីបង្ហាញ និងពិភាក្សាលើសេចក្តីព្រាង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិ-ឧស្សាហកម្ម ឆ្នាំ២០១៩-២០៣០ ព្រមទាំងការប្រមូលធាតុចូល និងការធានាបាននូវការឆ្លុះបញ្ចាំងពីតម្រូវការ ក៏ដូចជាបញ្ហាប្រឈមរបស់ភាគីពាក់ព័ន្ធក្នុងវិស័យកសិ-ឧស្សាហកម្ម។ លើសពីនេះទៅទៀតក៏មានការចូលរួមធ្វើបទបង្ហាញពីមន្ត្រីគោលនយោបាយរបស់កម្មវិធី ASPIRE អំពីគោលការណ៍ និងដំណើការរៀបចំផែនយុទ្ធសាស្ត្រ ស្ថានភាពទូទៅនៃវិស័យ កសិ-ឧស្សាហកម្មកម្ពុជា ទ្រឹស្តីក្នុងការជំរុញផែនការយុទ្ធសាស្រ្ត ទិសដៅយុទ្ធសាស្រ្ត តម្រូវការហរិញ្ញវត្ថុសម្រាប់ការអនុវត្ត ការអនុវត្តយុទ្ធសាស្រ្ត ហានិភ័យ និងការគ្រប់គ្រងហានិភ័យ ការត្រួតពិនិត្យ និងការវាយតម្លៃ ការសន្និដ្ឋានសរុប ។