ព័ត៌មានផ្សេងៗទៀត
ព្រឹកថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជាមួយឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម អនុរដ្ឋលេខាធិការទទួលបន្ទុករដ្ឋបាលព្រៃឈើ ហើយ និងសហការី បានចុះពិនិត្យមើលទីតាំងប្រារព្ធពិធីរុក្ខទិវា ៩ កក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងស្ថានីយ៍ដាំឈើថ្មរូងលើផ្ទៃដី ៥០ ហិកតា ស្ថិតក្នុងភូមិព្រៃកអំបិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត នៅតាមបណ្តោយផ្លូវជាតិលេខ ៣ ចំងាយប្រមាណជា ១៨ គម ។ សូមបញ្ជាក់ថា ការរៀបចំព្រះរាជពិធីរុក្ខទិវានេះ តែងតែប្រព្រឹត្តទៅ នៅថ្ងៃទី ៩ ខៃកក្កដា ឆ្នាំ២០១៨ ។