ឯកឧត្តមអនុរដ្ឋលេខាធិការ ឃឹម ហ្វីណង់ អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចសន្យាផលិតកម្មស្រូវស្រងែស្រាល រវាងក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប និងសហគមន៍កសិកម្មទំនើបដំណាំស្រូវព្រះនេត្រព្រះមានជ័យ

ចេញ​ផ្សាយ​ ៩ តុលា ២០២៥ 200

នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះកិច្ចសន្យាផលិតកម្មស្រូវស្រងែស្រាល រវាងសហគមន៍កសិកម្មទំនើបស្រូវព្រះនេត្រព្រះមានជ័យ ជាមួយក្រុមហ៊ុនវីរៈ ប៊ុនថាំគ្រុប របស់អ្នកឧកញ្ញា សូរ វីរៈ នៅសាលាឃុំរហាល ស្រុកព្រះនេត្យព្រះ ខេត្តបន្ទាយមានជ័យ។ ក្នុងពិធីនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា ការចុះកិច្ចសន្យារវាងសហគមន៍កសិកម្មទំនើបដំណាំស្រូវព្រះនេត្រព្រះមានជ័យ និងក្រុមហ៊ុនវីរៈ ប៊ុនថាំ គ្រុប របស់អ្នកឧកញ្ញា សួរ វីរៈ នៅថ្ងៃនេះ គឺផ្ដល់ទំនុកចិត្តយ៉ាងខ្លាំងដល់បងប្អូនប្រជាកសិករក្នុងការបង្កបង្កើនផលដំណាំស្រូវរបស់ខ្លួន ដោយមានការធានាទីផ្សារ និងតម្លៃទុកមុន ព្រោះចាប់ពីពេលចុះកិច្ចសន្យានេះទៅ ក្រុមហ៊ុនវីរៈ ប៊ុនថាំ គ្រុប និងប្រមូលទិញស្រូវស្រងែស្រាលពីប្រជាកសិករសហគមន៍ ដែលដំណាក់កាលទី១នេះក្នុងបរិមាណ ៦២៦០ តោន លើផ្ទៃដីទំហំ១១៣៨ ហិកតា ដោយមានរយៈពេលនៃការអនុវត្តកិច្ចសន្យាចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។ នាឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានសម្ដែងក្ដីរីករាយ និងអបអរសាទរចំពោះបងប្អូនប្រជាសិករដែលចូលរួមការចងក្រងសហគមន៍កសិកម្មទំនើបដំណាំស្រូវព្រះនេត្រព្រះមានជ័យទាំងអស់ ដែលធ្វើឱ្យបងប្អូនប្រជាកសិករមានភាពងាយស្រួល កាត់បន្ថយថ្លៃដើមផលិត មានការធានាទីផ្សារនិងតម្លៃទុកមុន និងមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ជាចុងបញ្ជប់ ឯកឧត្តមអនុរដ្ឋលេខាធិការ បានផ្ដាំផ្ញើរឱ្យបងប្អូនប្រជាកសិករសមាជិកសហគមន៍ ត្រូវខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ក្នុងបង្កបង្កើនផលស្រូវឱ្យបានគ្រប់បរិមាណនិងគុណភាពតាមតម្រូវការនៃកិច្ចសន្យា ហើយក៏ត្រូវគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវស្ដង់ដាគុណភាពសហគមន៍តែមួយផងដែរ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 152

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញជួបសំណេះសំណាលជាមួយ លោកបណ្ឌិត Seetharama Shetty THOMBATHU ប្រធានទីប្រឹក្សាបច្ចេកទេស នៃអង្គការ (UNIDO) នៅទីស្តីការក្រសួងកសិកម្ម

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលជាមួយ លោកបណ្ឌិត Seetharama Shetty THOMBATHU ប្រធានទីប្រឹក្សាបច្ចេកទេស...
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 154

ការធ្វើកសិកម្មមានកុងត្រាទិញ-លក់មុនប្រមូលផល ប្រសើរជាងការធ្វើកសិកម្មទាំងប្រថុយ​ប្រថាន

ការធ្វើកសិកម្មមានកុងត្រាទិញ-លក់មុនប្រមូលផល ប្រសើរជាងការធ្វើកសិកម្មទាំងប្រថុយ​ប្រថាន
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 206

ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បន្តនាំយកស៊ុតទា និងបន្លែ ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលផលបន្លែ ស៊ុតទា ដែលបានដាំដុះ និងចិញ្ចឹមនៅស្ថានីយ៍កសិកម្មកូនក្រៀលដើម្បីជូនដល់កងទ័ពជួរមុខនូវស៊ុតទាចំនួន...
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 232

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី លទ្ធផលកិច្ចប្រជុំត្រី-វិស័យលើកទី៥ កសិកម្ម-ទឹក-ជនបទ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី លទ្ធផលកិច្ចប្រជុំត្រី-វិស័យលើកទី៥ កសិកម្ម-ទឹក-ជនបទ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម៕
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 231

ឯកឧត្ដមអនុរដ្ឋលេខាធិការ ទឹម បូរក្ស ដឹកនាំក្រុមការងារចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់និងបង្ក្រាបបទល្មើសជលផល នៅចំណុចព្រែកផ្លូវក្របី ភូមិព្រៃកន្លោង ខេត្តព្រៃវែង

នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពី ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត ដោយមានការចូលរួមពី...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 264

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាមក្រោមប្រធានបទ "ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ"

នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាម...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 246

ឯកឧត្ដមរដ្ឋលេខាធិការ តូច ប៊ុនហួរ សហការដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការតម្រង់ទិសនៃគម្រោង EU-German CAPSAFE

នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្ដម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 257

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំមន្ត្រីកសិកម្មឃុំនៅក្នុងស្រុកចំនួនពីរ ដើម្បីទស្សនកិច្ចរោងម៉ាស៊ីនកិនស្រូវ វង្ស ប៊ុនហេង ឈ្វេងយល់ពីគុណភាពស្រូវ និងខ្សែច្រវាក់កែច្នៃអង្ករ

នៅថ្ងៃទី៤ ធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតយ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំមន្ត្រីកសិកម្មឃុំ ស្រុកបាទីខេត្តតាកែវ និងស្រុកកណ្តាលស្ទឹង...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 248

លោកជំទាវ អ៊ឹម រចនា៖ សិក្ខាសាលាថ្នាក់តំបន់​៥​ប្រទេស​​ បិទបញ្ចប់​ដោយជោគជ័យ ជាមួយនឹងការព្រមព្រៀង​គ្នា​បង្កើត «បណ្តាញ​ថ្នាក់តំបន់​សម្រាប់ការអភិរក្ស និងការគ្រប់គ្រង​ផ្សោតទឹកសាប និងជីវចម្រុះ»

នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Wang Ding សាស្រ្តាចារ្យវិទ្យាស្ថានជីវសាស្ត្រ នៃបណ្ឌិតសភាវិទ្យាសាស្ត្រប្រទេសចិន...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 249

ឯកឧត្តមរដ្ឋមន្ដ្រី កសិកម្ម-ធនធានទឹក-អភិវឌ្ឍន៍ជនបទ អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំអន្តរក្រសួងថ្នាក់រដ្ឋមន្ត្រីត្រី-វិស័យលើកទី៥

នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 261

ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ និងមន្រ្តីកសិកម្មសង្កាត់សំរោង បានបន្តចុះសម្របសម្រួលជាមួយក្រុមការងារក្រុមហ៊ុន ជីប ម៉ុង ប្រមូលទិញស្រូវពីក្រុមគ្រួសារកងទ័ពប្រចាំខេត្តឧត្តរមានជ័យសរុបបានចំនួន២៦គ្រួសារ

ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ និងមន្រ្តីកសិកម្មសង្កាត់សំរោង បានបន្តចុះសម្របសម្រួលជាមួយក្រុមការងារក្រុមហ៊ុន...