ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំបានបន្តដំណើរចុះទៅពិនិត្យមជ្ឈមណ្ឌលសម្ងួត និងស្តុកស្រូវ អេមរុរ៉ាយស៍

ចេញ​ផ្សាយ​ ១ តុលា ២០១៨ 3843

កម្មវិធីទីបី÷

នៅរសៀលថ្ងៃដដែល ដើម្បីបញ្ជាក់ពីភាពជោគជ័យនៃការអនុវត្តផលិតកម្មតាមកិច្ចសន្យា និងគោលនយោបាយទំនើបកម្មកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបន្តដំណើរចុះទៅពិនិត្យមជ្ឈមណ្ឌលសម្ងួត និងស្តុកស្រូវ អេមរុរ៉ាយស៍ កំពង់ធំរបស់ក្រុមហ៊ុន អេមរុរ៉ាយស៍ (Amru Rice) ដែលមានហេដ្ឋារចនាសម្ព័ន្ធបំពាក់ដោយប្រព័ន្ធកុំព្យូទ័រទំនើបៗចុងក្រោយតាមស្តង់ដារ ដូចជាឃ្លាំងស្តុកស្រូវ ឡសម្ងួត និងម៉ាស៊ីនកិនស្រូវលើផ្ទៃដី ១៥ហត នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

 

តាមការរាយការណ៍បានឲ្យដឹងថា នេះជាកន្លែងប្រមូលផ្តុំស្រូវដែលផ្គត់ផ្គង់ដោយសហគមន៍ តាមរយៈផលិតកម្មកសិកម្មតាមកិច្ចសន្យា ហើយក៏ជាកន្លែងចុងក្រោយនៃខ្សែចង្វាក់ផលិតកម្មស្រូវមុនធ្វើការលក់ចេញទាំងនៅក្នុងស្រុក និងនាំចេញ។ អ្វីដែលគួរជាទីមោទនៈនោះគឺ បច្ចុប្បន្នទូទាំងប្រទេស ក្រុមហ៊ុនបានអនុវត្តផលិតកម្មកសិកម្មដំណាំស្រូវជាមួយ ៤៧សហគមន៍ ក្នុងខេត្តគោលដៅចំនួន ៧ ដូចជាខេត្តព្រះវិហារ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តកំពង់ចាម និងខេត្តកំពង់ធំ។ ហើយបានបង្កើនការងារជូន ៦ ២៤២គ្រួសារ លើផ្ទៃដីសរុប ១៨ ៨៩១ហត ដើម្បីផលិតស្រូវប្រមាណជា ៥២ ៤៧៦តោនសម្រាប់កែច្នៃ និងផ្គត់ផ្គង់ទៅទីផ្សារក្នុងស្រុក និងនាំចេញ។

 

ទន្ទឹមនឹងនេះ ហេដ្ឋារចនាសម្ព័ន្ធដូចជាឃ្លាំងស្តុកស្រូវដែលបានសាងសង់អស់ជាង ៨០ម៉ឺនដុល្លារសហរដ្ឋអាមេរិក និងមានលទ្ធភាពស្តុកទុកស្រូវបានជាង ៦ម៉ឺនតោនក្នុង ១រដូវកាល។ ដោយឡែក ចំពោះឡសម្ងួតវិញ គឺអាចសម្ងួតបានជាង ១ ៦០០តោនក្នុង ១ថ្ងៃ។ សរុបពីការវិនិយោគគឺក្រុមហ៊ុនបានចំណាយថវិកាអស់ប្រមាណជា ៩លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះក៏មានការចូលរួមផ្តល់កម្ចីឥណទានពីធនាគារអភិវឌ្ឍន៍ជនបទរបស់រាជរដ្ឋាភិបាលផងដែរ។

 

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវសេចក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដ៏ល្អប្រសើរដែលក្រុមហ៊ុនសម្រេចបាន ហើយឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរថា សមិទ្ធិផលទាំងអស់នេះលេចចេញដោយសារតែការធ្វើកំណែទម្រង់ដ៏សមស្របនៃវិស័យកសិកម្ម ស្របជាមួយនិងគោលនយោបាយដ៏ត្រឹមត្រូវ និងឆ្លាតវៃបំផុតពីប្រមុខរាជរដ្ឋាភិបាល។ ជារួម ការធ្វើពាណិជ្ជូបនីយកម្ម ទំនើបកម្មកសិកម្ម និងការប្រែក្លាយប្រជាកសិករទៅជា កសិ-ពាណិជ្ជករគឺជាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងជួយគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីធ្វើឲ្យសម្រេចបាននូវចក្ខុវិស័យក្នុងការប្រែក្លាយប្រទេសជាតិទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ ២០៣០។

 

ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការណែនាំដល់ក្រុមហ៊ុន ក៏ដូចជាវិស័យឯកជនដទៃទៀតក្នុងការសហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជាដើម្បីធានាដល់ការផលិតពូជស្រូវសុទ្ធ ដែលមានគុណភាព និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារពិភពលោក។

ជម្រុញឲ្យក្រុមហ៊ុនពង្រីកការសហការជាមួយប្រជាកសិករ តាមរយៈយន្តការអនុវត្ដផលិតកម្មកសិកម្មតាមកិច្ចសន្យាឲ្យកាន់តែទូលំទូលាយ ដោយជួយគាំទ្រដលប្រជាកសិករ ដូចជាការផ្តល់ពូជសុទ្ធ ការគាំទ្រលើផ្នែកបច្ចេកទេស និងបច្ចេកវិទ្យាថ្មីទំនើប ជាពិសេសការប្រើប្រាស់គ្រឿងយន្តកសិកម្ម ដើម្បីលើកស្ទួយកម្រិតជីវភាពរបស់ពួកគាត់។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 502

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 631

កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 625

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម ឃ្លោកចំនួន ១០០គីឡូក្រាម និងស៊ុតទាចំនួន ១ ២៦០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 547

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងកសិកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ មិថុនា ២០២៦ 787

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល ទទួលជួបពិភាក្សាការងារ​ជា​មួយ លោកស្រី Sofia Fang តំណាងក្រុមហ៊ុន Sunwah Group ដើម្បី​ពិនិត្យលទ្ធភាពសហប្រតិបត្តិការ និងការវិនិយោគរយៈពេលវែង​លើវិស័យកសិកម្ម

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 787

ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា ដើម្បីគាំទ្រជីវភាពជនភៀសសឹក

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សហប្រធានទាំងពីររូបនៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 725

កូនក្តាមសេះចំនួនជាង៨សែនក្បាល បានលែងចូលទៅសមុទ្រ នៅ​ខេត្ត​​កំពត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូន​សហគមន៍នេសាទ

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្នុងពិធី «លែងកូនក្តាម​សេះ​ចំនួនជាង...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 755

ស្ថានទូតចិនផ្តល់អំណោយអំពូលសូឡាចំនួន ១ ១៥២អំពូល ដល់រដ្ឋ​បាល​ឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 749

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញទទួលជួបជាមួយលោក George Zhang អគ្គលេខាធិការសមាគមសហគ្រិនភាពនៃការច្នៃប្រឌិតនៅកម្ពុជា

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញទទួលជួបលោក George Zhang អគ្គលេខាធិការ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 762

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំ​ដើម្បី​ពិនិត្យលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-នីការ៉ាហ្កា»

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំ នៅទីស្តីការក្រសួងពាណិជ្ជកម្ម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 788

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សហប្រធាន ២រូប នៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា...