ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជេីញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពិភាក្សាបញ្ចប់ការដោះស្រាយវិវាទដីធ្លីនៅទូទាំងខេត្តក្រចេះ

ចេញ​ផ្សាយ​ ២១ មីនា ២០២៥ 436

នាព្រឹកថ្ងៃទី២១​ ខែមីនា ឆ្នាំ២០២៥​ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជេីញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពិភាក្សាបញ្ចប់ការដោះស្រាយវិវាទដីធ្លីនៅទូទាំងខេត្តក្រចេះ​ នៅសាលាខេត្តក្រចេះ។ កិច្ចប្រជុំនេះ​ មានការអញ្ជេីញផងដែរពីសំណាក់​ ​ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ឯកឧត្តម​ នេត​ ភក្ត្រា​ រដ្ឋមន្រ្តីក្រសួងព័ត៌មាន​ ឯកឧត្តម​ ហឿ​ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត​ ឯកឧត្តម​ វ៉ា​ ថន​ អភិបាលនៃគណៈអភិបាលខេត្តក្រចេះ​ ព្រមទាំងឯកឧត្តម​ លោកជំទាវថ្នាក់ដឹកនាំថ្នាក់ជាតិ​ ថ្នាក់ក្រោមជាតិ​ និងមន្រ្តីរាជការ​ សរុបចំនួន​ ១៤០នាក់។

ក្នុងជំនួបពិភាក្សានេះមានគោលបំណងដោះស្រាយវិវាទដីធ្លី​ ដែលទាមទារការចូលរួមពីគ្រប់ថ្នាក់ដឹកនាំតាមបណ្តាក្រសួងស្ថាប័ន និងអាជ្ញាធរដែនដីពាក់ព័ន្ធ​ សំដៅដោះស្រាយការចុះបញ្ជីដីជូនប្រជាពលរដ្ឋ​ និងចុះបញ្ជីដីរដ្ឋ​ សំដៅធានាសុវត្ថិភាព​ការគ្រប់គ្រង កាត់បន្ថយវិវាទដីធ្លី​ ជំរុញការផ្តល់សេវាសាធារណៈកាន់តែរហ័ស​ បង្កេីតនូវបរិយាកាសគ្មានវិវាទ​ បិទបញ្ចប់ការវាស់វែង​និងសំណុំរឿងពាក់ព័ន្ធដីធ្លីទូទាំងខេត្តក្រចេះ​៕

ព័ត៌មានផ្សេងៗទៀត
slide 5 to 7 of 12