ឈានចូលកម្មវិធីទី៣ ជាកម្មវិធីចុងក្រោយនៃដំណើរបេសកកម្មមកបំពេញការងារនៅខេត្តកំពង់ធំ ។ នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញមកពិនិត្យផលិតកម្មបន្លែ (hydroponic) របស់លោក ស៊ុំ ឈា នៅភូមិឈើល្វីង ឃុំតាំងក្រសាំង ស្រុកសន្ទុក។
បន្លែដែលលោក ឈា ដាំមានដូចជា សាលាដ ស្ពៃតឿ ចង្កឹះ ក្នុងផ្ទះសំណាញ់ ចំនួន ៤ មានតូច មានធំ ជាមធ្យមប្រមូលផលបាន ១៥០គ.ក្រ/វគ្គ សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងខេត្ត និងរាជធានីភ្នំពេញ ហើយក្នុងមួយវគ្គៗ អាចទទួលបានចំណូលពី ៣០-៤០ម៉ឺនរៀល។ លោកបន្តថា ចំណូលនេះ អាចទ្រទ្រង់ជីវភាព ទោះជាយ៉ាងណា លោក ឈា ថានឹងពង្រីកផលិតកម្មបន្ថែមទៀតនាពេល អនាគតដោយសារបន្លែសុវត្ថិភាពមានតម្រូវការខ្ពស់ លក់បានផ្លៃ។
ឯកឧត្តមរដ្ឋមន្ត្រីបានគាំទ្រលោក ឈា ដែលមានបំណងចង់ពង្រីកផលិតកម្ម ព្រោះយល់ឃើញថាចំណូលនៅមានកម្រិត ប៉ុន្តែសក្តានុពលនៅមាន គួរតែពង្រីកឲ្យបានច្រើនតាមលទ្ធភាព ទាន់មានឱកាស។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជួយឧបត្ថម្ភជូនម្ចាស់ចម្ការ ៤០ម៉ឺនរៀលផងដែរទុកជាទុនបន្ថែមសម្រាប់ពង្រីកផលិតកម្ម។