ព័ត៌មានផ្សេងៗទៀត
នាព្រឹកថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមរំលែកទុក្ខក្រុមគ្រួសារ វរសេនីយ៍ទោ រៀម តុងសៀន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារអធិបតេយ្យភាពនិងបូរណភាពទឹកដី នៅសមរភូមិជួរមុខខេត្តឧត្តរមានជ័យ។
យើងគ្រប់គ្នានឹងចងចាំការលះបង់ និងវីរភាពរបស់លោកវរសេនីយ៍ ក្នុងការទប់ស្កាត់ខ្មាំងឈ្លានពានរំលោភដែនដី។ ជាថ្មីម្ដងទៀតយើងថ្កោលទោសសកម្មភាពវាយប្រហារលើអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ហើយគាំទ្រការឆ្លើយតបការពារដែនដីមិនឱ្យបាត់សូម្បីតែមួយមិល្លីម៉ែត្រ៕