ព័ត៌មានផ្សេងៗទៀត
ភាពត្រឹមត្រូវនៃឯកសារអត្តសញ្ញាណកម្ម គឺជាខ្នងបង្អែកដ៏សំខាន់របស់ប្រជាពលរដ្ឋម្នាក់ៗ។ នៅក្នុង ក្រុងសិរីសោភ័ណ យុទ្ធនាការកែតម្រូវឯកសារអត្រានុកូលដ្ឋាន បានប្រព្រឹត្តទៅយ៉ាងរលូន ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់បងប្អូនក្រុងយើង។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមការងារថ្នាក់ជាតិ និងក្រោមជាតិ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឌិត ទីណា ក្នុងន័យបង្កើនគុណភាពសេវាសាធារណៈ និងផ្តល់ផលប្រយោជន៍ពិតៗជូនប្រជាជន៕