ព័ត៌មានផ្សេងៗទៀត
នៅអគារផ្ការំដួល ទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រឹកថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ បានប្រារព្ធពិធីបើកសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០១៧-២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៨-២០១៩ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរថ្នាក់ក្រោមជាតិ ហើយនិងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអង្គភាពក្រោមឱវាទនិងមន្ទីរកសិកម្ម រុក្ខាប្រមាញ់រាជធានី-ខេត្ត នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ (*សូមរកអានសុន្ទរកថាបើកសន្និបាត របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅរូបភាពខាងលើ)