ទស្សនកិច្ច

ចេញ​ផ្សាយ​ ០៩ ធ្នូ ២០១៩ 16272

ថ្ងៃអាទិត្យ​ ១២កេីត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ​ ឆ្នាំ២០១៩​  លោកបណ្ឌិត​ ព្រំ​ សុមានី​ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ​ ដឹកនាំសហការី​  និងមន្រ្តីជំនាញ​ បានបន្តទៅទស្សនកិច្ចនៅកសិដ្ឋានសហគមន៍អភិវឌ្ឍន៍​មួយឈ្មោះថា​ Amphawa Chaipattananura ក្រោមការផ្តួចផ្តេីមឡេីងដោយ​ ម្ចាស់ក្សត្រី​ សុរិនថន​ ក្នុងគោលបំណងដេីម្បីអភិវឌ្ឍន៍តំបន់នោះឱ្យទៅជាតំបន់សេដ្ឋកិច្ចរីកចម្រេីន​តាមរយៈការរកចំនូលពីសហគមន៍​ក្នុងការលក់ផលិតផល  និងទេសចរជាតិ​និងអន្តរជាតិ​ក្នុងការមកទស្សនាកំសាន្តជាដេីម។​  ផលិតផលដែលបានពីកសិដ្ឋានសហគមន៍អភិវឌ្ឍន៍នេះ​ គឺធ្វេីឡេីងតាមរយៈការដាំដំណាំចម្រុះ​ ហេីយ៨០% ជាការដាំដូង​ និង២០%ទៀតជាដំណាំហូបផ្លែផ្សេងៗ​។  ទិន្នផលដែលបា​នពីការដាំដេីមដូង​  ត្រូវបានគេធ្វេីឡេីង​តាមយុទ្ធសាស្រ្តជាខ្សែរច្រវាក់ផលិតកម្ម​ ដោយធ្វេីការកែច្នៃផលិតផលដូងទាំងនោះឱ្យអស់លទ្ធភាព​ រួមទាំងដេីម​ ផ្កា​ និងផ្លែ។  ផលិតផលដែលបានផលិត​ចេញពីដូងមានដូចជា​:​ ការផលិតស្ករផែនដូង​ ដំណាប់ដូង​ ទឹកខ្មេះ ការយកស្រកីដូងមកកែច្នៃធ្វេីជី​ ក៏ដូចជាយកសារធាតុដែលចំរ៉ាញ់ចេញពីផ្លែមកធ្វេីជាគ្រឿងសម្អាងសម្រាប់ប្រេីប្រាស់ផងដែរ។

ព័ត៌មានផ្សេងៗទៀត
slide 5 to 7 of 12