ព័ត៌មានផ្សេងៗទៀត
នៅក្នុងអនុវិស័យជលផល ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានតម្រង់ទិសថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញនៃរដ្ឋបាលជលផលទាំងអស់ ឲ្យកំណត់ការនេសាទ សម្រាប់បម្រើដល់ការហូបចុក ឬ «មានហូប» ហើយយកការធ្វើវារីវប្បកម្មជាមូលដ្ឋានដើម្បីស្វែងរកផលចំណេញ ដើម្បី «មានបាន»។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ដ្រីដូច្នេះ ធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារអនុវិស័យជលផល ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្ត ឆ្នាំ២០២៥ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។