ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ​ការងារប្រមូលផលស្រូវរដូវវស្សា និងការនាំចេញស្រូវ នៅខេត្តតាកែវ

ចេញ​ផ្សាយ​ ៣០ វិច្ឆិកា ២០២៥ 880

នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យការងារប្រមូលផលស្រូវរដូវវស្សា និងការនាំចេញស្រូវ នៅស្រុក​សំរោង និងស្រុកអង្គរបូរី ក្នុងខេត្តតាកែវ។
ដំណើរបេសកកម្មចុះពិនិត្យនោះ មានការចូលរួមពី ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តតាកែវ និងអាជ្ញាធរស្រុក-ឃុំ ការិយាល័យកសិកម្ម ធនធាន​ធម្មជាតិ និងបរិស្ថានស្រុក មន្រ្តីកសិកម្មឃុំ និងរួមជាមួយ​ប្រជាកសិករ​នៅ​តំបន់នោះ។
នាឱកាសនោះ ឯកឧត្តមតូច ប៊ុនហួរ បានផ្តល់ជាអនុសាសន៍ដល់អាជ្ញាធរ​ជួយ​ផ្សព្វផ្សាយឱ្យកសិករផលិតស្រូវរដូវប្រាំងតាមផែនការ ជៀសវាង​បង្កើនផ្ទៃដី​បន្ថែមទៀត ដែលអាចនាំឱ្យខ្វះទឹក និងត្រូវចំណាយថ្លៃដើម​ផលិតខ្ពស់។ ចំពោះ​មន្រ្តីកសិកម្មឃុំត្រូវគិតពីការធ្វើស្រែបង្ហាញតាម​ឃុំនីមួយៗ បង្ហាញ​ការគណនានូវថ្លៃដើមផលិតឱ្យបានច្បាស់លាស់ បាន​ប្រាក់ចំណេញ​អាច​ទទួល​យកបាន។ ឯកឧត្តមសូមឱ្យបងប្អូន​ប្រជា​កសិករ​កុំយកបញ្ហា​កសិកម្ម​ទៅ​បង្កើត​បាតុភាពណាមួយ ប៉ះពាល់ដល់សង្គមជាតិ បើមានបញ្ហាសូមទំនាក់​ទំនង​មន្រ្តីកសិកម្មឃុំ មន្ទីរ ឬអាជ្ញាធរមូលដ្ឋាន។
តាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត​តាកែវ​បានឱ្យដឹងថា គិតត្រឹមសប្តាហ៍ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្រូវវស្សា ឆ្នាំ២០២៥-២០២៦ ផែនការដាំដុះ ២១០ ០០០ហិកតា អនុវត្តបាន ២៣៨ ០៨១ ហិកតា ស្មើនឹង ១១៣,៣៧%  លើផ្ទៃដីប្រមូលផលសរុប ២៣៥ ៥៣៤ហិកតា ប្រមូលផលបាន ១៤០ ៤៣៧ហិកតា ស្មើនឹង ៥៩,៦២% ទិន្នផលមធ្យម ៣.៣៧ហិកតា បរិមាណផលសរុប ៥០៤ ៦៣៧តោន។ សម្រាប់រដូវប្រាំង២០២៥-២០២៦ ផែនការដាំដុះ ១០០ ០០០ហិកតា អនុវត្ត​បាន ១១ ៣៤១ហិកតា ស្មើនឹង ១១,៣៤%។ សម្រាប់ស្ថានភាពការ​នាំស្រូវចេញទៅប្រទេសវៀតណាមតាមច្រកនានានាំចេញសរុប (គិតត្រឹមថ្ងៃ​ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ មានចំនួន ៧០៣ ៤២៨ តោន៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៣ មករា ២០២៦ 61

ឯកឧត្ដមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញចូលរួមកិច្ចប្រជុំរៀបចំពិធីបដិសណ្ឋារកិច្ចទទួលនិងជូនដំណើរគណៈប្រតិភូជាន់ខ្ពស់នៃគណបក្សកុម្មុយនីស្តវៀតណាម

នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈិន...
ចេញ​ផ្សាយ​ ១៣ មករា ២០២៦ 78

ឯកឧត្ដមរដ្ឋលេខាធិការ អ៊ួង កុសល អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងនិងលើកទិសដៅអនុវត្តឆ្នាំ២០២៦ នៅមន្ទីរកសិកម្មខេត្តមណ្ឌលគិរី

នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងឯកឧត្តម...
ចេញ​ផ្សាយ​ ១២ មករា ២០២៦ 247

ឯកឧត្តមរដ្ឋលេខាធិការ​ប្រចាំការ​ អ៊ឹម​ ស៊ីថុល អញ្ជើញទទួលអំណោយសប្បុរសធម៌សម្រាប់ផ្គត់ផ្គង់​ និងរៀបចំស្បៀងអាហារជូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម​ អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១២ មករា ២០២៦ 232

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញចូលរួមក្នុងពិធី​ប្រគល់​លិខិតថ្លែងអំណរគុណជូនដល់ក្រុមហ៊ុន និងសប្បុរស​ជននានា ដែលបានជួយឧបត្ថម្ភរៀបចំកសិដ្ឋានបន្លែកាយឬទ្ធិ នៅខេត្តសៀមរាប

នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្ដម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់​លិខិតថ្លែងអំណរគុណជូនដល់ក្រុមហ៊ុន...
ចេញ​ផ្សាយ​ ១១ មករា ២០២៦ 280

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញដឹកនាំក្រុមការងារ​ជំនាញ​អភិរក្សជលផល និងខណ្ឌជលផល២ខេត្ត ប្រជុំបង្កើន​ប្រសិទ្ធភាពការងារគ្រប់គ្រង ការពារ អភិរក្សសត្វផ្សោតតំបន់​ទន្លេមេគង្គ សម្រាប់ឆ្នាំថ្មី ឆ្នាំ២០២៦

នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុមការងារជំនាញអភិរក្សជលផល និងខណ្ឌជលផលខេត្តក្រចេះ...
ចេញ​ផ្សាយ​ ១០ មករា ២០២៦ 331

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឺម​ ​ស៊ីថុល អញ្ជើញដឹកនាំប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំជំនាញបច្ចេកទេស ពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសនឹងច្បាប់ស្ដីពីជលផល

នាថ្ងៃទី៨-៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឺម​ ​ស៊ីថុល បានអញ្ជើញដឹកនាំប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំជំនាញបច្ចេកទេស...
ចេញ​ផ្សាយ​ ១០ មករា ២០២៦ 337

ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ សរ ចិត្រា ទទួលអំណោយសប្បុរសធម៌សម្រាប់ផ្គត់ផ្គង់ជូនវីរកងទ័ពសមរភូមិមុខ និងប្រជាជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ

នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ៩ មករា ២០២៦ 397

ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ សរ ចិត្រា ទទួលអំណោយសប្បុរសធម៌សម្រាប់ផ្គត់ផ្គង់ជូនវីរកងទ័ពសមរភូមិមុខ និងប្រជាជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ

នាព្រឹកទី៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ៩ មករា ២០២៦ 407

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ឆ្នាំ២០២៥ និងលើកទិសដៅ ការងារ ឆ្នាំ២០២៦

នៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផល...
ចេញ​ផ្សាយ​ ៩ មករា ២០២៦ 385

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដាក់បាំងធ្នស់របស់ «សហគមន៍នេសាទពាមឃ្លាំង» ស្ថិតនៅឃុំលើកដែក ខេត្តកណ្តាល

នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដាក់បាំងធ្នស់របស់...
ចេញ​ផ្សាយ​ ៩ មករា ២០២៦ 415

ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ អញ្ជើញជួបប្រជុំជាមួយមន្ត្រីកសិកម្មឃុំ មកពី ៥ស្រុក-ក្រុង ក្នុងខេត្តតាកែវ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការប្រើប្រាស់ធាតុចូលផលិតកម្ម​ស្រូវ​ប្រាំង

នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​អញ្ជើញ​​ជួបប្រជុំជាមួយមន្ត្រីកសិកម្មឃុំ មកពី៥ស្រុក-ក្រុង...
ចេញ​ផ្សាយ​ ៩ មករា ២០២៦ 392

ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការទទួលបន្ទុកការងារឌីជីថល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារបច្ចេកទេស នៃមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម ក្រុមការងារបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម និងនាយកដ្ឋានការពារដំណាំនៃអគ្គនាយកដ្ឋានកសិកម្ម បានជួបពិភាក្សាជាមួយក្រុមការងារបច្ចេកទេសនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ"

នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នំា២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការទទួលបន្ទុកការងារឌីជីថល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារបច្ចេកទេស នៃមជ្ឈមណ្ឌលព័ត៌មាន...