ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត បានបន្តដំណើរឆ្ពោះទៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង

ចេញ​ផ្សាយ​ ៣០ តុលា ២០១៩ 5112

កម្មវិធីទី២ ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩៖ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៃអគាររដ្ឋបាលមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង

បន្ទាប់ពីចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពនៃការអនុវត្តគម្រោង M-IWRM-3 ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត បានបន្តដំណើរឆ្ពោះទៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៃអគាររដ្ឋបាលដែលមានកម្ពស់២ជាន់ ទទឹង ១០ម៉ែត្រ បណ្តោយ ៣០ម៉ែត្ររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង។

ក្នុងពិធីដ៏មានអត្ថន័យនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានធ្វើការសំណេះសំណាល និងសួរសុខទុក្ខមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយលោកបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗដែលថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរបានខិតខំប្រឹងប្រែងក្នុងស្មារតីទទួលខុសត្រូវក្នុងការបំពេញភារកិច្ចក្នុងវិស័យកសិកម្មតាមការចង្អុលបង្ហាញ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងគុណសម្បត្តិនៃម្លប់សុខសន្តិភាព ស្ថិរភាពយ៉ាងពេញលេញទូទាំងប្រទេស។ ឆ្លៀតយកឱកាសនៃការជួបជំុមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ លោកបានលើកយកសភាពការណ៍ទូទៅនៃដំណើរការវិវឌ្ឍន៍រីកចម្រើន ក៏ដូចជាបញ្ហាប្រឈមក្នុងវិស័យកសិកម្មរបស់ប្រទេសជាតិមកបកស្រាយជាលំអិតជូនអង្គពិធីទាំងមូលជ្រាប។ តែទោះជាយ៉ាងណា លោកបានបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាននិងកំពុងយកចិត្តទុកដាក់អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មតាមរយ:ការធ្វើទំនើបកម្មកសិកម្ម កសិពាណិជ្ជកម្ម ពិពិធកម្មកសិកម្ម និងអភិបាលកិច្ចល្អដើម្បីជួយប្រជាកសិករសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយប្រទេសជាតិទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងកម្រិតខ្ពស់នាឆ្នាំ២០៥០។

ក្នុងន័យនេះ ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ជាន់ថ្នាក់ត្រូវយកស្មារតីទទួលខុសត្រូវ និងមុតស្រួចលើភារកិច្ចចំបងរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាពក្នុងការផ្តល់សេវាសាធារណ:ជូនសាធារណ:ជនឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពមានជាអាទិ៍៖ ទី១. ពង្រឹងការគ្រប់គ្រង ដឹកនាំ ផ្សព្វផ្សាយ អប់រំ និងជំរុញអភិបាលកិច្ចល្អ។ ទី២. បង្កើនភាពម្ចាស់ការក្នុងការដោះស្រាយ និងឆ្លើយតបឲ្យទាន់ពេលវេលាប្រកបដោយស្មារតីប្រុងប្រយ័ត្នចំពោះបញ្ហាអសកម្មផ្សេងៗក្នុងវិស័យកសិកម្ម។ ៣. ពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍតាមអភិក្រម "រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍"។ ៤. បន្តយកចិត្តទុកដាក់ ខិតខំកសាង និងពង្រឹងប្រសិទ្ធភាពដឹកនាំស្រមតាមលក្ខន្តិកមន្រ្តីរាជការស៊ីវិល។ ៥. រួមគ្នាដោះស្រាយរាល់បញ្ហាប្រឈមឲ្យបានស្រុះដៃគ្នា ប្រកបដោយឆន្ទះមុតស្រួច ជាពិសេសអនុវត្តគោលការណ៍ សមូហភាពដឹកនាំ បុគ្គលៗទទួលខុសត្រូវ និងអនុវត្តតាមតួនាទី ភារកិច្ច សិទ្ធិ និងរបៀបរបបការងារដែលក្រសួងប្រគល់ជូន។ ៦. ត្រូវព្យាយាមបញ្ជូនមន្រ្តីចូលរួមក្នុងវគ្គអប់រំ និងបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស ដើម្បីបង្កើនសមត្ថភាពលើការអភិវឌ្ឍធនធានមនុស្ស។ ៧. ត្រូវបន្តថែរក្សាសមគ្គីភាព ឯកភាពផ្ទៃក្នុង និងផ្សារភ្ជាប់ជិតស្និតជាមួយមន្រ្តី និងប្រជាកសិករនៅមូលដ្ឋានដើម្បីបង្កើនជំនឿជឿជាក់ ទុកចិត្ត និងគាំទ្រ។ ៨. ត្រូវបន្តពង្រឹង ពង្រីកសមត្ថភាព និងកិច្ចសហប្រតិបត្តិការពេញលេញ ស៊ីជម្រៅលើការផលិតផលិតផលជាមួយគ្រប់ភាគីពាក់ព័ន្ធ សមស្របតាមសភាពការណ៍ជាក់ស្តែង និងបរិបទនៃកំណើនសេដ្ឋកិច្ច ប្រជាជន ការប្រកួតប្រជែង តម្រូវការ និងតម្រូវចិត្តរបស់ទីផ្សារក្នុង និងក្រៅ ប្រទេស។ ៩. បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង អនុវត្តកម្មវិធី ឬគម្រោងនានា ធ្វើយ៉ាងណាទាញយកប្រយោជន៍ឲ្យបានជាអតិបរមាសម្រាប់ប្រជាពលរដ្ឋនៅឯមូលដ្ឋានផ្ទាល់ ហើយក៏ត្រូវរៀនសូត្រ ដកស្រង់បទពិសោធន៍ពីគម្រោង ដើម្បីបង្កើនសមត្ថភាពខ្លួន សម្រាប់ជាទុកពុទ្ធិក្នុងការអភិវឌ្ឍ អង្គភាពខ្លួន។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៥ សីហា ២០២៦ 3

គណៈប្រតិភូចុះពិនិត្យវឌ្ឍនភាព និងលទ្ធផលនៃការអនុវត្តគម្រោង LASED III នៅមូលដ្ឋាន ក្នុងខេត្តក្រចេះ

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម នៃគម្រោង​បែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២៥ សីហា ២០២៦ 22

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះល្បាត ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅខេត្តកំពង់ចាម

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅចំណុចអ្នកតាប៉ោត...
ចេញ​ផ្សាយ​ ២៤ សីហា ២០២៦ 404

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោង ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាពក្នុងការផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោង​លើក​កម្ពស់ជីវភាព ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 503

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 519

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 671

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 759

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 709

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 755

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1108

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1146

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1128

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...