ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកយ៉ាត ស៊ីធឿន មន្រ្តីកសិកម្មឃុំតាជេសបានសហការជាមួយ កញ្ញា ទាំ តីម៉ះ មន្ត្រីកសិកម្មឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានជួយសម្របសម្រួលទីផ្សារស្រូវផ្ការំដួលគុណភាពលេខ២ ដល់កសិករចំនួន ៦គ្រួសារ ដែលមានបរិមាណស្រូវចំនួន ៣៧ ៥៩៧ គីឡូក្រាម ក្នុងតម្លៃ១០០០៛/គ.ក្រ(ស្រូវសើម)។
ជាមួយគ្នានេះ មន្ត្រីកសិកម្មឃុំ ក៏បានចូលរួមជួយសម្របសម្រួលទីផ្សារជាមួយសហគមន៍កសិកម្មឃុំក្រាំងល្វា លក់ស្រូវផ្ការំដួល(សើម) របស់សមាជិកផលិតស្រូវផ្ការំដួលសរីរាង្គ នៅឃុំក្រាំងល្វា ចំនួន ១៦គ្រួសារ ដែលមានបរិមាណស្រូវសរុប ៥ ៧៦៧៨គីឡូក្រាម ក្នុងតម្លៃកិច្ចសន្យា ១០០០៛-១០៣០៛/គីឡូក្រាម៕