ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយទស្សនទានសហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើប នៅខេត្តមណ្ឌលគិរី

ចេញ​ផ្សាយ​ ១០ កញ្ញា ២០២៥ 781

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CaWSIP-MAFF បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីទស្សនទានសហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើប នៅខេត្តមណ្ឌលគិរី។

សិក្ខាសាលានេះ មានការចូលរួមពីក្រុមការងារអនុវត្ដន៍គម្រោងថ្នាក់ជាតិ CaWSIP-MAFF មន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង និងថ្នាក់ខេត្ដនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដគោលដៅទាំងគម្រោង មន្ត្រីអនុវត្តន៍គម្រោងមន្ទីរធនធានទឹកខេត្តមណ្ឌលគិរី  មន្រ្តីកសិកម្មឃុំ និងតំណាងអាជ្ញាធរស្រុក-ឃុំ-ភូមិគោលដៅ  ក្រុមហ៊ុនវិស័យឯកជន ដៃគូរអភិវឌ្ឍន៍ និងសហគមន៍កសិកម្ម។

ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង (១).ផ្សព្វផ្សាយទស្សនទានសហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើបដល់អាជ្ញាធរស្រុក ឃុំ ភូមិ សគមន៍កសិកម្ម កសិករ និងសហករប្រើប្រាស់ទឹកឱ្យបានយល់ពីអត្ថប្រយោជន៍នៃការបង្កើតសហគមន៍កសិកម្មទំនើប (២).ប្រែក្លាយសហគមន៍កសិកម្មឱ្យទៅជាសហគ្រាសខ្នាតមធ្យម តាមរយៈទស្សនទាន និងគោលការណ៍តាមគំរូថ្មី (៣).ធានាបានទាំងបរិមាណ គុណភាព និងផ្គត់ផ្គង់ជាមួយវិស័យឯកជន ដល់ទីផ្សារក្នុងស្រុក និងក្រៅស្រុក តាមរយៈការកសាងភាពទំនុកចិត្ដជាមួយដៃគូរអាជីវកម្ម (៤).បង្កើនការអនុវត្តការងារ ចំណូលកសិករនៅតាមជនបទ និងចូលរួមចំណែកក្នុងការពង្រីកសេដ្ឋកិច្ចជាតិ(៥).ពង្រឹងសមត្ថភាពសហគមន៍កសិកម្មថ្មីឱ្យចេះដឹកនាំ គ្រប់គ្រង រៀបចំផែនការប្រតិបត្តិមុខជំនួញ គ្រប់គ្រងហិរញ្ញវត្ថុដោយកម្លាភាព ស្រមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ ស្តីពីសហគមន៍កសិកម្ម (៦).ពង្រឹងសមត្ថភាពក្នុងការរៀបចំផែនការមុខជំនួញសម្រាប់សហគមន៍កសិកម្មគំរូថ្មី (៧).ពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ច និងការចូលរួមរបស់បុរស-ស្រ្តី ក្នុងជីវភាពប្រចាំថ្ងៃ នៅក្នុងសហមគន៍ និង (៨).ពង្រឹងការចូលរួម និងទំនាក់ទំនងមិនអាចខ្វះបានរវាងរដ្ឋ វិស័យឯកជន ដៃគូរអភិវឌ្ឍន៍ និងសហគមន៍។

ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋលេខាធិការ បានគូរបញ្ជាក់ថា សិក្ខាសាលានេះនឹងធ្វើឱ្យសិក្ខាកាមទាំងអស់បានយល់ច្បាស់ពីសហគមន៍កសិកម្ម សហគមន៍កសិកម្មទំនើប និងនិតិវិធីបង្កើតជាសហគមន៍ទំនើប ដោយមានបទបង្ហាញពីមន្រ្ដីជំនាញពាក់ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងនោះដែរ ឯកឧត្ដម  ក៏បានបង្ហាញពីសារៈសំខាន់នៃគម្រោងក្នុងការលើកកម្ពស់ការ ទទួលយកកសិកម្មវៃឆ្លាត បន្សាំទៅនឹងអាកាសធាតុ និងការកំណត់នូវប្រភេទដំណាំមានសក្តានុពល និងតម្រូវការទីផ្សារ។ ជាមួយគ្នានេះ សិក្ខាកាមបានធ្វើកិច្ចពិភាក្សា និងផ្ដល់ធាតុចូលសំខាន់ៗ ពីសក្ដានុពល ការគាំទ្រពីអាជ្ញាធរពាក់ព័ន្ធ និងភាពខ្លាំង ភាពខ្សោយ បណ្ដាសហគមន៍ក្នុងវិសាលភាពគម្រោងឃុំស្រែសង្គម ឃុំស្រែហ៊ុយ ឃុំរយ៉ និងឃុំអបួនលើ ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 90

ថ្នាក់ដឹកនាំក្រសួង បានចុះត្រួតពិនិត្យនឹងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសចាប់ពីចំណុចអាងកំពីងពួយ...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 80

ឯកឧត្តមរដ្ឋលេខាធិការ គឹម សុន អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផលនៃការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២-២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គឹម សុន ប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងកសិកម្ម បានអញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផលនៃការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២-២០២៤...
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 561

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 656

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 642

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 652

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 656

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 679

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 645

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 642

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 684

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 674

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦