ព័ត៌មានផ្សេងៗទៀត
ព្រឹកថ្ងៃសុក្រ ៣កើត ខែភក្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅនាយកដ្ឋាននីតិកម្មកសិកម្ម ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកខុទ្ទកាល័យឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញប្រកាសតែងតាំងប្រគល់ភារកិច្ច និងផ្ទេរសម្រួលភារកិច្ចមន្រ្តីដល់រាជការនៃនាយកដ្ឋាននីតិកម្មកសិកម្ម និងដោយមានការអញ្ជើញចូលរួមពីលោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការនាយកដ្ឋានជាច្រើនរូបទៀត ។