ព័ត៌មានផ្សេងៗទៀត
អនុវត្តតាមផែនការប្រចាំឆ្នាំ និងក្រោមការដឹកនាំរបស់លោកភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម លោក ស៊ិន សាវុទ្ធ ប្រធានការិយាល័យនីតិកម្ម និងផ្សព្វផ្សាយច្បាប់កសិកម្ម និងសហការី បានចុះធ្វើសិក្ខាសាលាផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពីបទដ្ឋានគតិយុត្ត នីតិវិធី និងវិធានបច្ចេកទេសក្នុងការគ្រប់គ្រងការធ្វើអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្មដល់អាជីវករ និងកសិករ នៅ ខេត្តបន្ទាមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ។