លោកជំទាវអនុរដ្ឋលេខាធិការ យ៉ើ អាស៊ីគីន អញ្ជើញចូលរួមជាវាគ្មិននៅក្នុង​កម្មវិធី​កិច្ចសន្ទនា AVI-SGDs ស្តីពី «យេនឌ័រ-គោលនយោបាយឆ្លើយតប​ក្នុង​វិស័យព្រៃឈើ-ការចូលរួមរបស់ស្រ្តីក្នុងការកាត់បន្ថយការប្រែប្រួល​អាកាស​ធាតុ»

ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៥ 905

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខា​ធិការ​​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមជាវាគ្មិននៅ​ក្នុង​កម្មវិធី​កិច្ចសន្ទនា AVI-SGDs ស្តីពី «យេនឌ័រ-គោលនយោបាយឆ្លើយតប​ក្នុងវិស័យព្រៃឈើ-ការចូលរួមរបស់ស្រ្តីក្នុងការកាត់បន្ថយការ​ប្រែប្រួល​អាកាស​ធាតុ»។
កម្មវិធីដែលធ្វើឡើងនៅសណ្ឋាគារជ័យ៉ាស្វីត រាធានីភ្នំពេញ មានការចូលរួមពី លោកបណ្ឌិត ងួត ផាន់ភក្តី នាយករងនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) Ms.Meloney C.lindberg តំណាងប្រទេសកម្ពុជានៃកម្មវិធីពន្លកចំណេះ​របស់អង្គការមូលនិធិអាស៊ី (The Asia Foundation) Ms.Evangeline Larsen លេខាធិកាទី២ នៃស្ថានទូតអូស្ត្រាលី  និងកញ្ញា ឆន រដ្ឋា អគ្គ​នាយក​រង​​​នៃក្រសួងកិច្ចការនារី តំណាង UNDP និងស្ថាប័នពាក់ព័ន្ឋផ្សេងទៀត។
គោលបំណងនៃកម្មវិធីកិច្ចសន្ទនា AVI-SGDs ដើម្បីផ្តល់វេទិកាសម្រាប់ការ​ពិភាក្សាពហុភាគី កិច្ចសន្ទនានឹងធ្វើបច្ចុប្បន្នភាព ជូនដំណឹង និងលើកកម្ពស់​ការយល់ដឹងអំពីវឌ្ឍនភាពដែលកំពុងបន្តនៃការអនុវត្តន៍ SDG នៅកម្ពុជាដល់​អ្នក​ចូលរួមទាំងអស់ ដោយមិនកំណត់ចំពោះតែស្ថាប័នរដ្ឋាភិបាល រួមទាំងអ្នក​ជំនាញ បញ្ញាវ័ន្ត អ្នកសិក្សាវ័យក្មេង និងសាធារណៈជនទូទៅ។
នាឱកាសនោះ លោកជំទាវអនុរដ្ឋលេខាធិការ បានផ្តល់បទបង្ហាញអំពី​ទិដ្ឋភាព​​ទូទៅនៃកំណើនកសិកម្ម ការគ្រប់គ្រង និងការអភិវឌ្ឍន៍ធនធាន​ព្រៃឈើ និងសត្វព្រៃ គោលនយោបាយបញ្ជ្រាបយេនឌ័រ និងក្របខណ្ឌ​យុទ្ធ​សាស្រ្តក្នុងវិស័យ កសិកម្ម (២០២២-២០២៦) ផែនការយុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រសម្រាប់វិស័យព្រៃឈើ ការគ្រប់គ្រងព្រៃឈើប្រកប​ដោយ​និរន្តរភាព និងការអភិរក្សជីវចម្រុះ ឱកាសយេនឌ័រក្នុងការកាត់បន្ថយអាកាសធាតុ សកម្មភាព​រ​បស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការគ្រប់​គ្រង​ធនធានជាតិ។
នៅចុងបញ្ចប់ លោកជំទាវបានអំពាវនាវដល់ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងស្ថាប័ន​នានា គួរបន្តគាំទ្រនិងចូលរួមផ្សព្វផ្សាយនិងការបញ្ជ្រាបយេនឌ័រ បង្កើន​ចំណេះ​​​ដឹង​ដល់អ្នកពាក់ព័ន្ធជាពិសេសកសិករ ជនជាតិដើមភាគតិច និង​សហ​គមន៍ទាំងចំណេះដឹងទូទៅ ជំនាញរឹង-ទន់ បច្ចេកទេសកសិកម្ម ដែល​ចូល​រួមបង្កើនប្រាក់ចំណូលនិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការសិក្សា​ស្រាវជ្រាវអំពីការវិភាគពីប្រសិទ្ធភាពនៃការចូលរួមរបស់ស្រ្តីជាថ្នាក់ដឹកនាំក្នុងសហគមន៍ព្រៃឈើ ឬវិស័យនានា៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៤ សីហា ២០២៦ 254

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោង ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាពក្នុងការផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោង​លើក​កម្ពស់ជីវភាព ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 478

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 498

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 644

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 713

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 670

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 706

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1035

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1050

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1038

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1239

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1270

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...