ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញជាអធិបតីភាពក្នុងពិធី ប្រកាស​​ដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធស្ថិតិជលផលឌីជីថល (Online FishStat System)

ចេញ​ផ្សាយ​ ១ តុលា ២០២៥ 663

នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋ​មន្រ្តី ឌិត ទីណា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសដាក់ឱ្យប្រើ​ប្រាស់​​នូវ​ប្រព័ន្ធស្ថិតិជលផលឌីជីថល (Online FishStat System) និង​មាន​ការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន វិទ្យាស្ថាន អធិការរដ្ឋបាលជលផល​២៥ ខណ្ឌរដ្ឋបាលជលផល តំណាងនាយកដ្ឋានផែនការ ស្ថិតិនៃក្រសួង​កសិកម្ម លោក Koen Everaert  អនុប្រធានផ្នែកសហប្រតិបត្តិការអន្តរជាតិ​នៃសហភាពអឺរ៉ុប និងលោកស្រី Rebekah Bell ប្រធានអង្គការFAO ប្រចាំ​នៅកម្ពុជា សរុបអ្នកចូល​រួម៩៥នាក់ (ស្រ្តី២៦នាក់) ដែលពិធីប្រព្រឹត្តទៅ​នៅសណ្ឋាគារសាន់&មូន រាជធានីភ្នំពេញ។
ថ្លែងនៅក្នុងអង្គពិធី ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានគូសបញ្ជាក់​ថា ការបើកដំណើរការប្រព័ន្ធស្ថិតិជលផល FishStat នេះ មិនត្រឹមតែជាការ​ណែនាំ​កម្មវិធី ឬបច្ចេកវិទ្យាថ្មីមួយនោះទេ  ជាការបង្ហាញពីផ្លាស់ប្តូរដ៏សំខាន់​ដែល​យើងអនុវត្តបច្ចេកវិទ្យាឌីជីថលទំនើប សម្រាប់ការគ្រប់គ្រង និងការ​អភិវឌ្ឍ​​​​ធនធានជលផល ត្រូវបាន​រំពឹងថា នឹងមានជាការដោះស្រាយ​បញ្ហាលំបាក​ផ្សេងៗ។ ប្រព័ន្ធនេះ​បង្ហាញឱ្យឃើញ​បានច្បាស់ជាងមុន មិនត្រឹមតែ​ទិន្នន័យ​បច្ចុប្បន្នទេ ប៉ុន្តែថែមទាំង​កំណត់​និន្នាការ ស្ថានភាពជលផល រួមមានទាំង​ឧបករណ៍​សម្រាប់គ្រប់គ្រង និង​ការធ្វើរបាយការណ៍ផ្អែកលើ​ទិន្នន័យឌីជីថល​ជលផលនេះ។ 
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា ការប្រកាសដាក់ឱ្យដំណើរ​ការ​ប្រព័ន្ធស្ថិតិជលផល គឺចំពេលវេលា និងឆ្លើយតបតាមតម្រូវការទិន្នន័យ​កាន់តែប្រសើរ និងជាក់លាក់។ ជាផ្នែក​សំខាន់​ក្នុងបណ្តុំទិន្នន័យធំ ដែលភ្ជាប់​និងបំពេញជាមួយវិស័យពាក់ព័ន្ធផ្សេងៗ។ ទិន្នន័យទាំងនេះផ្តល់ព័ត៌មាន ចាំបាច់សម្រាប់តភ្ជាប់វិស័យជលផល ​ជាមួយ​ការអភិវឌ្ឍកសិកម្ម និងការ​គ្រប់គ្រងធនធានទឹក ប្រកបដោយនិរន្តភាព ។ វិធីសាស្ត្របញ្ចូលគ្នានេះ គឺសំខាន់ណាស់ សម្រាប់ការធានាសន្តិសុខស្បៀង រយៈពេលវែង​សម្រាប់​ប្រទេសកម្ពុជា។
ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានសម្តែងនូវការថ្លែងអំណរគុណ​ចំពោះសហភាពអឺរ៉ុបសម្រាប់ការគាំទ្រ ផ្នែកហិរញ្ញវត្ថុ និងភាព​ជាដៃគូ​សហការ និងដល់អង្គការ FAO សម្រាប់ជំនួយបច្ចេកទេស ក្នុងការអនុវត្តន៍​កម្មវិធី CAPFISH ជាពិសេសការអភិវឌ្ឍ និងដាក់ឱ្យដំណើរការប្រព័ន្ធ FishStat រួមជាមួយរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផល ដែលបាន​ប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្រេចបាននូវសមិទ្ធផលដ៏មានតម្លៃនេះ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 474

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 596

កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 597

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម ឃ្លោកចំនួន ១០០គីឡូក្រាម និងស៊ុតទាចំនួន ១ ២៦០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 510

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងកសិកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ មិថុនា ២០២៦ 758

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល ទទួលជួបពិភាក្សាការងារ​ជា​មួយ លោកស្រី Sofia Fang តំណាងក្រុមហ៊ុន Sunwah Group ដើម្បី​ពិនិត្យលទ្ធភាពសហប្រតិបត្តិការ និងការវិនិយោគរយៈពេលវែង​លើវិស័យកសិកម្ម

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 758

ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា ដើម្បីគាំទ្រជីវភាពជនភៀសសឹក

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សហប្រធានទាំងពីររូបនៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 689

កូនក្តាមសេះចំនួនជាង៨សែនក្បាល បានលែងចូលទៅសមុទ្រ នៅ​ខេត្ត​​កំពត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូន​សហគមន៍នេសាទ

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្នុងពិធី «លែងកូនក្តាម​សេះ​ចំនួនជាង...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 720

ស្ថានទូតចិនផ្តល់អំណោយអំពូលសូឡាចំនួន ១ ១៥២អំពូល ដល់រដ្ឋ​បាល​ឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 728

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញទទួលជួបជាមួយលោក George Zhang អគ្គលេខាធិការសមាគមសហគ្រិនភាពនៃការច្នៃប្រឌិតនៅកម្ពុជា

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញទទួលជួបលោក George Zhang អគ្គលេខាធិការ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 743

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំ​ដើម្បី​ពិនិត្យលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-នីការ៉ាហ្កា»

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំ នៅទីស្តីការក្រសួងពាណិជ្ជកម្ម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 757

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សហប្រធាន ២រូប នៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា...