ព័ត៌មានផ្សេងៗទៀត
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិព័រណ៍កសិកម្ម «ភូមិកសិផលខ្មែរ» រយៈពេល២ថ្ងៃ ពីថ្ងៃទី១ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ នៅផ្សារទំនើប ជីបម៉ុង មេហ្គាម៉ល ផ្លូវ២៧១។ តំណាងក្រុមហ៊ុន សហគ្រាសកែច្នៃកសិផលឱ្យទៅជាផលិតផលសម្រេច និងម្ចាស់ក្រុមហ៊ុនផ្គត់ផ្គង់ម្ហូបអាហារសម្រាប់ពិធីអាពាហ៍ពិពាហ៍ រួមទាំងសិល្បករដែលចូលរួមនៅក្នុងពិព័រណ៍នេះ បានបង្ហាញការគាំទ្រ សេចក្តីរំភើបរីករាយ និងចាត់ទុកព្រឹត្តិការណ៍ពិព័រណ៍ថា ជាការបំផុសគំនិតឱ្យប្រជាពលរដ្ឋខ្មែរជួយគាំទ្រផលិតផលកសិកម្មរបស់ខ្មែរ។