តំណាងក្រុមហ៊ុនម្ហូបអាហារ និងសិល្បករថា ពិព័រណ៌ភូមិកសិផលខ្មែរ បំផុសចលនាខ្មែរជួយខ្មែរ

ចេញ​ផ្សាយ​ ០៣ មិថុនា ២០២៤ 1440

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិព័រណ៍កសិកម្ម «ភូមិកសិផលខ្មែរ» រយៈពេល២ថ្ងៃ ពីថ្ងៃទី១ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ នៅផ្សារទំនើប ជីបម៉ុង មេហ្គាម៉ល ផ្លូវ២៧១។ តំណាងក្រុមហ៊ុន សហគ្រាសកែច្នៃកសិផលឱ្យទៅជាផលិតផលសម្រេច និងម្ចាស់ក្រុមហ៊ុនផ្គត់ផ្គង់ម្ហូបអាហារសម្រាប់ពិធីអាពាហ៍ពិពាហ៍ រួមទាំងសិល្បករដែលចូលរួមនៅក្នុងពិព័រណ៍នេះ បានបង្ហាញការគាំទ្រ សេចក្តីរំភើបរីករាយ និងចាត់ទុកព្រឹត្តិការណ៍ពិព័រណ៍ថា ជាការបំផុសគំនិតឱ្យប្រជាពលរដ្ឋខ្មែរជួយគាំទ្រផលិតផលកសិកម្មរបស់ខ្មែរ។

ព័ត៌មានផ្សេងៗទៀត
slide 5 to 7 of 12