ព័ត៌មានផ្សេងៗទៀត
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប ដែលជាដំណោះស្រាយមួយសម្រាប់ប្រជាកសិករដែលត្រូវការការគាំទ្រ ទាំងក្នុងបញ្ហាបច្ចេកទេស ទុន ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ សហគមន៍កសិកម្មទំនើបស្រូវនាងអំ ស្ថិតនៅខេត្តសៀមរាប ត្រូវបានបង្កើតឡើងដំបូងគេនៅកម្ពុជា ចាប់ផ្ដើមដំណើរការតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយមានការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយដៃគូអភិវឌ្ឍន៍មួយចំនួនទៀត។ សូមទស្សនិកជនទស្សនាបទយកការណ៍៖