ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានចូលរួមជាគណៈអធិបតីក្នុងទិវាចម្ការកសិករស្ដីពីការគ្រប់គ្រងជំងឺម៉ូសាអ៊ិកលើដំណាំដំឡូងមី

ចេញ​ផ្សាយ​ ១៤ ធ្នូ ២០១៨ 4733

នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម អមដំណើរដោយថ្នាក់ដឹកនាំនាយកដ្ឋានជំនាញ បានចូលរួមជាគណៈអធិបតីក្នុងទិវាចម្ការកសិករស្ដីពីការគ្រប់គ្រងជំងឺម៉ូសាអ៊ិកលើដំណាំដំឡូងមីនៃគម្រោង TCP/CMD/3604 ដែលបានប្រព្រឹត្តិទៅនៅភូមិក្បាលបឹងសេះកើត ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ទិវាចម្ការនេះ មានការអញ្ជើញចូលរួមពីដៃគូរសហការអភិវឌ្ឍន៍វិស័យកសិកម្មដូចជា តំណាងអង្គការ FAO មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរធនធានទឹក និងឧតុនិយមខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរស្រុក និងកសិករសរុបចំនួន១៨០នាក់។ ឯកឧត្តមប្រតិភូ បានគូសបញ្ជាក់ថា នៅឆ្នាំ២០១៧ កម្ពុជាមានផ្ទៃដីផលិតកម្មដំឡូងមីប្រមាណ ៦១ ម៉ឺនហិកតា ដែលទទួលបានបរិមាណផលប្រមាណ ១៣,៨២ លានតោន និងនាំចេញគិតជាទឹកប្រាក់ប្រមាណ ៦៧៥ លានដុល្លារ។ បច្ចុប្បន្ននេះ មានបញ្ហាមួយបាននឹងកំពុងកើតឡើងគឺការផ្ទុះឡើងនូវជំងឺម៉ូសាអ៊ិកលើដំណាំដំឡូងមីក្នុងខេត្តចំនួន១០នៅប្រទេសកម្ពុជា។ ដូច្នេះ វិធានការលុបបំបាត់ជំងឺនេះត្រូវធ្វើឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពបំផុត ពីព្រោះជំងឺនេះអាចធ្វើឱ្យទិន្នផលថយចុះយ៉ាងច្រើនហើយកម្រិតជាតិម្ស៉ៅក៏ថយចុះផងដែរ។ ឆ្លើយតបនឹងបញ្ហាដ៏ធ្ងន់ធ្ងរនេះ វិធានការបន្ទាន់ដែលត្រូវយកចិត្តទុកដាក់អនុវត្តមាន៤គឺ: (១).យុទ្ធនាការទប់ស្កាត់និងលុបបំបាត់ការឆ្លងរាលដាលពូជដំឡូងមីដែលមានជំងឺជាលក្ខណៈអន្តរជាតិដោយសហការជាមួយបណ្តាប្រទេសជិតខាង (២). ប្រើប្រាស់ពូជគ្មានផ្ទុកជំងឺនិងពូជដែលធន់នឹងជំងឺ (៣). ដុតបំផ្លាញដើមដំឡូងមីដែលកើតជំងឺនៅក្នុងចម្ការ (៤).កម្ចាត់ភ្នាក់ងារចម្លងជំងឺគឺសត្វរុយស។
ចុងបញ្ចប់ ឯកឧត្តមប្រតិភូ បានស្នើឱ្យស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសប្រជាកសិករត្រូវប្ដេជ្ញាចិត្តលុបបំបាត់ជំងឺម៉ូសាអ៊ិកលើដំណាំដំឡូងមីនេះជាបណ្ដើរៗ ដើម្បីឈានទៅលុបបំបាត់ជំងឺនេះឱ្យបានទាំងស្រុងក្នុងរយៈពេលពីរឬបីឆ្នាំបន្ទាប់។

កិច្ចជំនួបរវាងឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ទទួលបន្ទុកជា​អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ជាមួយ Dr. Yubak GC, Module Leader and Senior Agricultural Officer នៃអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ...
នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម...
សកម្មភាព​ប្រជុំពិភាក្សានិងជ្រេីសរេីសគ្រូពេទ្យដី​ (Soil Doctors) នៅខេត្ត​តាកែវ​
នៅថ្ងៃ​ទី២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៥​ ក្រុម​គ្រូ​បង្គោល​គ្រូពេទ្យ​ដីនៃនាយកដ្ឋានគ្រប់គ្រងធនធានកសិកម្ម​...
ការចុះពិនិត្យការបំផ្លាញរបស់សមាសភាពចង្រៃលើដំណាំក្រូចថ្លុង នៅស្រុកសន្ទុក ខេត្តកំពង់ធំ
នៅថ្ងៃទី០៥-០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងាររបស់នាយកដ្ឋានការពារដំណាំ អនាម័យ...
សកម្មភាពអនុវត្តប្រព័ន្ធពិពិធកម្មកសិកម្ម នៅឃុំឈ្មួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
ថ្ងៃទី៥ និង៦ ខែកុម្ភ: ឆ្នាំ២០២៥ ក្រុមការងារនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម...
សិក្ខាសាលាស្ដីពីការបំពេញលក្ខខណ្ឌតម្រូវសម្រាប់ការនាំចេញអង្ករទៅកាន់ទីផ្សារសហភាពអឺរ៉ុប
កាលពីថ្ងៃទី១៦-១៧ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការឧបត្ថម្ភគាំទ្រពីស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា...
ដំណើរទស្សនកិច្ចមកកាន់មជ្ឈមណ្ឌលស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កសិកម្មអភិរក្សកម្ពុជា (CARDEC)
ថ្ងៃពុធ ១២រោច ខែកក្ដិត ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា...
សិក្ខាសាលាស្តីពីការបំពេញលក្ខខណ្ឌតម្រូវ សម្រាប់ការនាំចេញអង្ករទៅកាន់ទីផ្សារសហភាពអឺរ៉ុប ដល់សហគមន៍កសិកម្ម តំណាងរោងម៉ាស៊ីនកិនស្រូវ ក្រុមអ្នកផលិត អជ្ញាធរភូមិ/ឃុំ...
នៅថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម...
ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះជួបសំណះសំណាលជាមួយមន្រ្ដីបច្ចេកទេស និងពិនិត្យវឌ្ឍនភាពការអនុវត្ដន៍គម្រោង Smart Farm
នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ប្រធានគណៈកម្មការតម្រង់ទិស...
សកម្មភាពចុះត្រួតពិនិត្យបទល្មើស និងអធិការកិច្ចលើការធ្វើអាជីវកម្មជីកសិកម្ម
ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារគ្រប់គ្រងជីកសិកម្មដឹកនាំដោយលោកបណ្ឌិត...
កិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីលទ្ធផលនៃការសិក្សាតម្លៃផលិតកម្មដំណាំស្វាយចន្ទីកម្ពុជា តាមប្រព័ន្ធអនឡាញ (Zoom)
នៅព្រឹកថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា...
អបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ
នៅថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤...
វគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្មល្អ (GAP) លើបច្ចេកទេសដាំដុះដំណាំបន្លែ
លោក ឌិន នរិន្ទ អនុប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ នៃអគ្គនាយកដ្ឋានកសិកម្ម...
សហគមន៍កសិកម្មទំនើបដំណាំស្រូវទី២ នៃ ព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតទ្បើងនៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
នៅថ្ងៃច័ន្ទ ៩រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤...
សហគមន៍កសិកម្មទំនើបដំណាំបន្លែទី១ ដំបូង នៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតទ្បើងនៅស្រុកត្រាំកក់ ខេត្តតាកែវ
នៅថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤...
កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍សិក្សាថ្លៃដើមផលិតកម្មដំណាំស្វាយចន្ទី
ថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤...