ក្នុងខែតុលា ឆ្នាំ២០២៥នេះ មន្រ្តីជំនាញបានចុះត្រួតពិនិត្យឃ្លាំងសន្និធិថ្នាំកសិកម្មចំនួន២ទីតាំង សិប្បកម្មលាយផ្សំ វេចខ្ចប់ជាថ្មីជីកសិកម្ម ចំនួន ២ទីតាំង បានចុះវាយតម្លៃផ្ទៃដីដាំដំណាំកសិកម្មដើម្បីប្រើប្រាស់ថ្នាំកសិកម្មឱ្យបានត្រឹមត្រូវចំនួន១ទីតាំង និងដេប៉ូជី-ថ្នាំកសិកម្មបានចំនួនសរុប ២៣៦ដេប៉ូ នៅទូទាំងប្រទេស ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាំ-ជីកសិកម្ម
តាមរយៈការចុះត្រួតពិនិត្យនេះ មន្រ្តីជំនាញបានណែនាំដល់អាជីវករទាំងអស់ឱ្យផ្គត់ផ្គង់ និងចែកចាយផលិតផលដែលបានចុះបញ្ជិកាត្រឹមត្រូវតាមនីតិវិធី និងបានណែនាំដល់ដេប៉ូមួយចំនួនឱ្យធ្វើលិខិតអនុញ្ញាតអាជីវកម្ម មានដេប៉ូខ្លះទៀតបានធ្វើកំណត់ហេតុកែតម្រូវ ខណៈដែលដេប៉ូផ្សេងទៀតកំពុងអនុវត្តបានល្អប្រសើរ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានយកចិត្តទុកដាក់ជាប្រចាំក្នុងការពង្រឹងការគ្រប់គ្រងជី-ថ្នាំកសិកម្ម ដោយផ្តោតលើគុណភាព និងសុវត្ថិភាព៕