ក្នុងសប្តាហ៍ទី៤ នៃខែកក្កដា នេះ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានកសិកម្មបានចុះត្រួតពិនិត្យឃ្លាំងសន្និធិជី ថ្នាំកសិកម្មចំនួន៣ក្រុមហ៊ុន និងបានធ្វើការណែនាំដល់អ្នកដែលបានលក់ថ្នាំកសិកម្មខុសច្បាប់ក្នុងបណ្តាញ សង្គម Facebook ឱ្យមកអនុវត្តតាមនីតិវិធីនៃច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្ម។
ចំពោះការចុះត្រួតពិនិត្យដេប៉ូលក់ជី-ថ្នាំកសិកម្ម បានបន្តចុះអនុវត្តចំនួន ៦ខេត្ត មាន៨១ដេប៉ូ ក្នុងនោះបានផ្តល់ការអប់រំណែនាំផ្ទាល់មាត់ ធ្វើកំណត់ហេតុត្រួតពិនិត្យនិង ធ្វើកិច្ចសន្យាកែតម្រូវ។
ការចុះត្រួតពិនិត្យនេះនឹងបន្តអនុវត្តជាប្រចាំនៅគ្រប់រាជធានីខេត្តទាំងអស់ ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីការគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្ម។