ព័ត៌មានផ្សេងៗទៀត
នៅព្រឹកថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីបេីកវគ្គបណ្តុះបណ្តាលដំបូងដល់មន្ត្រីក្របខ័ណ្ឌថ្មីឆ្នាំ២០១៩ ចំនួន១២០រូប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជេីញចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តម លោក លោកស្រី ជាប្រធានអង្គភាព/មន្ទីរ និងមន្ត្រីរាជការ ចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សរុបចំនួន២៨៤រូប ប្រកបដោយស្មារតីសាមគ្គី និងសប្បាយរីករាយ។