ឯកឧត្តម មាស ពិសិដ្ឋ ដឹកនាំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីព័ត៌មានសម្រាប់ការគ្រប់គ្រងគម្រោង និងការថែរក្សាធនធានធម្មជាតិ បរិស្ថាន សង្គម និងអាកាសធាតុ

ចេញ​ផ្សាយ​ ៨ ឧសភា ២០២៦ 5770

នៅថ្ងៃទី៧ និងទី៨ ខែឧសភា ឆ្នាំ ២០២៦ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រី និងទីប្រឹក្សាជំនាញចំនួន៨៩នាក់ (ក្នុងនោះ មានស្ត្រី ១៥ នាក់) ដំណើរការសិក្ខាសាលាបណ្តុះបណ្តាលខាងលើ នៅទីរួមខេត្តកំពត ដើម្បីពិនិត្យវឌ្ឍនភាពនៃការគ្រប់គ្រង និងអនុវត្ត «កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT)» និងគម្រោង « ការបង្កើនភាពធន់នឹងអាកាសធាតុ ក្នុងខ្សែច្រវាក់តម្លៃកសិកម្មនៅកម្ពុជា (CREA Project) » ហើយពិគ្រោះ និងរៀនសូត្រអំពីដំណោះស្រាយ កិច្ចការ និងវិធីសាស្ត្រដែលត្រូវអនុវត្តបន្ត សំដៅធ្វើឱ្យសម្រេចនូវលទ្ធផលដែលកម្មវិធី និងគម្រោងបានគ្រោង ពោលគឺរួមចំណែកអភិវឌ្ឍវិស័យកសិកម្មជាតិ ជាពិសេសគឺផ្តល់ផលប្រយោជន៍ឱ្យបានច្រើនបំផុត ជូនកសិករ សហគមន៍កសិកម្ម និងក្រុមហ៊ុនកសិកម្មគោលដៅ ។
ព្រឹត្តិការណ៍នេះបានផ្តោតជាសំខាន់លើការស្រង់ កត់ត្រា វិភាគ និងបកស្រាយទិន្នន័យ និងព័ត៌មាន ពាក់ព័ន្ធនឹងការគ្រប់គ្រង និងអនុវត្តសកម្មភាពនៅកសិដ្ឋាន សហគមន៍កសិកម្ម និងក្រុមហ៊ុនកសិកម្មគោលដៅ ព្រមទាំងការបញ្ជ្រាបការយកចិត្តទុកដាក់ និងវិធីថែរក្សា ឬ អភិរក្សធនធានធម្មជាតិ បរិស្ថាន សង្គម និងអាកាសធាតុ ឱ្យស្របនឹងគោលនយោបាយរបស់ជាតិ យុទ្ធសាស្ត្ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងគោលការណ៍របស់ស្ថាប័នអន្តរជាតិ ដែលគាំទ្រហិរញ្ញប្បទាន និងបច្ចេកទេស គឺមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) សហភាពអឺរ៉ុប (EU) ធនាគារវិនិយោគអឺរ៉ុប (EIB) មូលនិធិបរិស្ថានសាកល (GEF) និងអង្គការកិច្ចសហប្រតិបត្តិការត្បូង-ត្បូង និងត្រីកោណ (SSTC)៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២២ វិច្ឆិកា ២០២៦ 455

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ ទទួលជួបជាមួយលោក Niu Jian ប្រធានក្រុមហ៊ុន(HLID) ក្នុងជំនួបពិភាក្សាការងារ នៅសាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី២១​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អ​មដោយ លោក ងួន វិសុទ្ធ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៦ 873

«សន្និសីទអភិរក្សថនិកសត្វទឹកសាបនៅអាស៊ី ឆ្នាំ២០២៦» បិទបញ្ចប់ដោយឯកភាពជាគោលការណ៍លើការបង្កើតបណ្តាញអភិរក្សថនិកសត្វទឹកសាបនិងសមុទ្រថ្នាក់តំបន់

សន្និសីទអភិរក្សថនិកសត្វទឹកសាប នៅអាស៊ី ឆ្នាំ២០២៦ ដែលបានរៀបចំឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅខេត្តសៀមរាប បានបញ្ចប់ដោយជោគជ័យ ជាមួយនឹងលទ្ធផលដ៏សំខាន់...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៦ 987

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលផ្ទះសំណាញ់ចំនួន៨៩ខ្នង ជូនសហគមន៍កសិកម្មចំនួន១៣ ក្នុងខេត្តសៀមរាប

នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការ និងជាសហប្រធានគណៈកម្មការតម្រង់ទិសគម្រោង «គុជ» តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៦ 1029

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី ជលផល និងនីតិវិធីពាក់ព័ន្ធ ដល់មន្ត្រីសមត្ថកិច្ចជលផល

នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីជលផល...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៦ 1001

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញបំពេញទស្សនកិច្ចសិក្សា​ និងលើកទឹកចិត្តដល់វិនិយោគគិនចិនលើវិស័យកសិកម្ម​ នៅសាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បំពេញទស្សនកិច្ចសិក្សា ផ្សព្វផ្សាយ...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៦ 1065

«រួមគ្នាជាសហគមន៍ ដើម្បីរីកចម្រើនទាំងអស់គ្នា!»

«រួមគ្នាជាសហគមន៍ ដើម្បីរីកចម្រើនទាំងអស់គ្នា!» ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយសហការជាមួយអង្គការ FAO ជាដៃគូអនុវត្តគម្រោង «គជ់» (PEARL) បាននាំយកផ្ទះសំណាញ់...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៦ 1041

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សម្ភារៈប្រើប្រាស់កសិកម្មជូនសហគមន៍ចំនួន៨ ក្នុងខេត្តឧត្តរមានជ័យ

នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម​ និងជាសហប្រធានគណៈកម្មការតម្រង់ទិសគម្រោង «គជ់» ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៦ 1082

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចែកគ្រាប់ពូជបន្លែជូនអ្នកភូមិរង់ចាំ ជាង ៣០០គ្រួសារ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ

នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ​យ៉ង សាំងកុមារ បានដឹកនាំសកម្មភាពចែកគ្រាប់ពូជបន្លែជូនអ្នកភូមិរង់ចាំ នៃខេត្តបន្ទាយមានជ័យ ជាង ៣០០ គ្រួសារ ដោយមានការចូលរួមពីតំណាងមន្ទីរកសិកម្ម...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៦ 1059

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា រួមដំណើរគណៈប្រតិភូស្ថាប័នជលផលចិន និង IHB ទស្សនកិច្ចកន្លែងអភិរក្សជលផលកំពង់ភ្លុក នៃខេត្តសៀមរាប

នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញរួមដំណើរជាមួយគណៈប្រតិភូស្ថាប័នជលផលចិន និងវិទ្យាស្ថានជីវសាស្ត្រជលផល...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៦ 1451

ថ្នាក់ដឹកនាំក្រសួងកសិកម្មអញ្ជើញចូលរួមជាអធិបតីសិក្ខាសាលាស្តីពី “ការរចនាឡើងវិញ​ប្រព័ន្ធ​ធារាសាស្រ្ត​បែប​កសិ​អេកូ​ឡូស៊ី​” ជាមួយគម្រោង COSTEA

នៅថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្ដម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាអធិបតីសិក្ខាសាលាស្តីពី “ការរចនាឡើងវិញ​ប្រព័ន្ធ​ធារាសាស្រ្ត​បែប​កសិ​អេកូ​ឡូស៊ី​”...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៦ 1509

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បន្តអញ្ជើញជួបសំណេះសំណាល និងប្រគល់ត្រាក់ទ័រ គោយន្ត ព្រមទាំងម៉ាស៊ីនច្រូតកាត់ ជូនដល់សហគមន៍កសិកម្មនៅខេត្តព្រះវិហារ

នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តដំណើរអញ្ជើញចុះជួបសំណេះសំណាល និងប្រគល់គ្រឿងយន្តកសិកម្ម...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៦ 1580

លោកជំទាវ អ៊ឹម រចនា ពិភាក្សាជាមួយតំណាងស្ថាប័នជលផលចិន និង វិទ្យាស្ថានជីវសាស្ត្រទឹកនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន អំពីការពង្រឹងកិច្ចសហប្រតិបត្តិការអភិរក្សសត្វផ្សោតទន្លេមេគង្គ និងប្រព័ន្ធអេកូឡូស៊ីជលផល

ក្នុងឱកាសនៃ«កិច្ចប្រជុំថ្នាក់តំបន់ស្តីពីការអភិរក្សថនិកសត្វទឹកសាបនៅតំបន់អាស៊ី» លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាការងារជាមួយតំណាងវិទ្យាស្ថានជីវសាស្ត្រទឹក...