ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់ បរិញ្ញាបត្ររង បរិញ្ញាបត្រ ដល់និស្សិតជ័យលាភីបានបញ្ចប់ការសិក្សានៅសាលាជាតិកសិកម្មកំពង់ចាម

ចេញ​ផ្សាយ​ ២១ កុម្ភៈ ២០១៨ 4146

នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់ បរិញ្ញាបត្ររង បរិញ្ញាបត្រ ដល់និស្សិតជ័យលាភីបានបញ្ចប់ការសិក្សានៅសាលាជាតិកសិកម្មកំពង់ចាម ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក លោកស្រី សាស្ត្រាចារ្យ មន្ត្រីរាជការ បុគ្គលិក លោកគ្រូ អ្នកគ្រូ និងនិស្សិតចំនួន៣១៨នាក់។ ឆ្លៀតក្នុងឱកាសនេះដែរ ដើម្បីជាទុនដល់គ្រឹះស្ថានបណ្តុះបណ្តាលឧត្តមសិក្សាកសិកម្ម ក៏ដូចជាការក្រើនរំឭកបន្ថែមទៀតដល់ក្មួយៗនិសិ្សតដែលនឹងទទួលសញ្ញាបត្រ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍មួយចំនួនដូចតទៅៈ

ទី១- ខ្ញុំធ្លាប់បានលើកជាបន្តបន្ទាប់រួចមកហើយ និងសូមយកឱកាសនេះដើម្បីក្រើនរំឭកបន្ថែមទៀត ចំពោះគ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំង៣ គឺទាមទារនូវការបណ្តុះបណ្តាល ប្រកបដោយគុណភាព រួមបញ្ចូលទាំងការគ្រប់គ្រង ការត្រួតពិនិត្យវាយតម្លៃការសិក្សា និងការបង្រៀនរបស់សាស្ត្រាចារ្យ និងនិស្សិតផងដែរ។ បច្ចុប្បន្ននេះ ការងារអប់រំជំនាញ កសិកម្មកំពុងជះឥទ្ធិពលជាវិជ្ជមានក្នុងសង្គមកម្ពុជា ដែលធ្វើឱ្យភាពជាដៃគូជាមួយផ្នែកឯកជនទាំងក្នុងស្រុក និងក្រៅស្រុកកំពុងត្រូវបានពង្រឹងនិងពង្រីក ដោយជំរុញឱ្យមានការ ប្រកួតប្រជែងយ៉ាងសកម្មក្នុងរង្វង់ស្ថាប័នអប់រំបណ្តុះបណ្តាលដទៃទៀត ជាពិសេសគ្រឹះស្ថានឧត្តមសិក្សាកសិកម្មរបស់យើងដើម្បីលើកកម្ពស់គុណភាព និងលើកស្ទួយកិត្តិនាម របស់គ្រឹះស្ថាននីមួយៗ។

ទី២- បន្តធ្វើកំណែទម្រង់ប្រព័ន្ធសិក្សាឱ្យបានល្អ ជំរុញការសិក្សាឱ្យកាន់តែស៊ីជម្រៅលើមូលដ្ឋានវិទ្យាសាស្ត្រ បច្ចេកទេស និងពង្រឹងសមត្ថភាពស្រាវជ្រាវលើបញ្ហាប្រឈម ជាក់ស្តែងនានា ដែលកើតមាននាពេលបច្ចុប្បន្ននៅក្នុងសហគមន៍មូលដ្ឋាន ដើម្បីរួមចំណែកលើការងារអភិវឌ្ឍសង្គមដោយផ្ទាល់។ ជាពិសេស ការងារបណ្តុះបណ្តាល មុខជំនាញនីមួយៗ ត្រូវតម្រង់ទិសទៅរកទីផ្សារការងារដែលតែងតែមានការប្រែប្រួល ជាអាលជី្ជក្នុងបរិបទនៃសាកលភាវូបនីយកម្ម និងធ្វើការវិភាគទៅលើមុខរបរថ្មីៗបន្ថែមទៀត ដើម្បីតម្រង់ការបណ្តុះបណ្តាលឱ្យចំទិសដៅអនាគតយូរអង្វែង ធានាបាននូវធនធានមនុស្សប្រកបដោយសមត្ថ-ភាពក្នុងដំណាក់កាលដែល ព្រះរាជាណាចក្រកម្ពុជាចូលរួម ធ្វើសមាហរណកម្មអាស៊ាន ក្នុងបរិបទនៃការប្រែប្រួលបច្ចេកវិទ្យានាកាលៈទេសៈបច្ចុប្បន្ននេះ ក៏ដូចជានៅពេលអនាគត។ ម៉្យាងទៀតក៏ត្រូវចូលរួមចំណែក សិក្សាស្រាវជ្រាវ ផ្តល់អនុសាសន៍ដើម្បីរកដំណោះស្រាយ និងវិធីសាស្រ្តល្អៗ សមស្របសម្រាប់រួមចំណែកជំរុញការអនុវត្តគោលនយោបាយកសិកម្មជាតិ ។

ទី៣- ត្រូវសិក្សាពីតម្រូវការឱ្យបានច្បាស់លាស់ និងបង្កើតជំនាញឯកទេសថ្មីបន្ថែមទៀត ដើម្បីបណ្តុះបណ្តាលធនធានមនុស្សឲ្យស្របតាមសេចក្តីត្រូវការទីផ្សារនៃការរីក ចម្រើនរបស់វិស័យកសិកម្ម និងការអភិវឌ្ឍជនបទ។ ក្នុងន័យនេះការវិនិយោគកម្លាំងយុវជនដែលមានសក្តានុពលគ្រប់ស្រទាប់ នៅក្នុងមជ្ឈដ្ឋានជនបទគឺជាចលនាមួយ ដ៏សំខាន់បំផុតក្នុងការជួយពន្លឿនសេដ្ឋកិច្ចសង្គមនៅជនបទ និងការកាត់បន្ថយភាពក្រីក្រ ជាពិសេសការរំកិលសេវាកម្មបច្ចេកទេសដល់មជ្ឈដ្ឋានកសិករផ្ទាល់តែម្តង។ ជាងនេះទៅទៀត គឺចាំបាច់ត្រូវទាញយកប្រយោជន៍ពីចំណងទាក់ទងរវាងជនបទ និងទីក្រុងសម្រាប់កិច្ចអភិវឌ្ឍន៍ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជនបទ និងការបង្កើតការងារ តាមរយៈការបណ្តុះបណ្តាលបច្ចេកទេសនិងមុខវិជ្ជាសមស្របតាមសក្តានុពលនៃភូមិសាស្រ្តនីមួយៗដោយផ្តោតការយកចិត្តទុកដាក់ទៅលើកសិករខ្នាតតូច ដើម្បីកាត់បន្ថយការធ្វើចំណាកស្រុក ជាពិសេសសម្រាប់ស្រទាប់យុវជន។

ទី៤- ជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការជាតិ និងជាពិសេសកិច្ចសហប្រតិបត្តិការអន្តរជាតិឲ្យបានកាន់តែរឹងមាំ លើការអភិវឌ្ឍកម្មវិធីសិក្សា ការផ្លាស់ប្តូរវិទ្យាសាស្ត្របច្ចេកទេស ផ្លាស់ប្តូរសាស្ត្រាចារ្យ និស្សិត ការស្រាវជ្រាវ និងការរកដៃគូអភិវឌ្ឍន៍រួមគ្នាក្នុងឆន្ទៈធ្វើយ៉ាងណាឲ្យចំណងទាក់ទងរបស់យើងជាមួយសហគមន៍អន្តរជាតិកាន់តែរីកធំធាត់ជាលំដាប់។

ទី៥- មន្រ្តីរាជការ សាស្រ្តាចារ្យទាំងអស់មិនត្រូវផ្តេកផ្តួលលើចំណេះដឹងដែលខ្លួនមានកន្លងមកនោះទេ ត្រូវខិតខំធ្វើការស្រាវជ្រាវបន្ថែម ស្វះស្វែងអភិវឌ្ឍខ្លួនបន្ថែមទៀត ដើម្បីរៀបចំខ្លួន ឱ្យស័ក្តិសមជាគ្រូបង្រៀនតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលគ្រឹះស្ថានឧត្តមសិក្សា និងជាមគ្គុទេសដ៏ល្អក្នុងការផ្ទេរចំណេះដឹងទៅឲ្យ យុវជនជំនាន់ក្រោយធានា បាននូវការអភិវឌ្ឍន៏ សង្គមជាតិប្រកបដោយវឌ្ឍនភាព និងចីរភាព។

ទី៦- អនុវត្តឱ្យសកម្មខ្លាំងក្លាលើគោលនយោបាយលើកកម្ពស់ គុណភាព និងប្រសិទ្ធភាពសេវាអប់រំនៅកម្រិតឧត្តមសិក្សាដោយត្រូវយកចិត្តទុកដាក់ទៅលើជំនាញនីមួយៗនៅក្នុង វិស័យកសិកម្ម និងដើរឱ្យទាន់ទៅតាមការប្រែប្រួលនៃបច្ចេកវិទ្យា ពិសេស ត្រូវជំរុញកិច្ចការស្រាវជ្រាវរបស់និស្សិតឱ្យមានលក្ខណៈវិទ្យាសាស្រ្តកាន់តែស៊ីជម្រៅ ស្រមតាមបរិការណ៍ នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមបែបថ្មី។ ដូច្នេះ គ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំង៣ក្រោមឱវាទក្រសួង ត្រូវខិតខំយកចិត្តទុកដាក់អភិវឌ្ឍខ្លួន សហការជាមួយអង្គភាពជំនាញ ដទៃទៀតដើម្បីលើកកម្ពស់សមត្ថភាពឱ្យបានពេញលេញ ស៊ីចង្វាក់ប្រទាក់ក្រឡាគ្នា សមស្របតាមជំនាញឯកទេសនីមួយៗ និងខិតខំយកចិត្តទុកដាក់ខ្ពស់ថែមទៀត អំពីកម្មវិធីអប់រំបច្ចេកទេស សំដៅធ្វើយ៉ាងណាឱ្យអ្នកសិក្សាមានសមត្ថភាព មានពហុជំនាញ ក្នុងការបង្កើនផលិតភាព និងសហគ្រិនភាព ដើម្បីបំពេញឱ្យបាននូវតម្រូវការជំនាញ សមត្ថភាពជាសារវ័ន្តនៃសេចក្តីត្រូវការដ៏ទទូចនៃគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា២០១៥-២០២៥។

ទី៧- គ្រឹះស្ថានឧត្តមសិក្សាទាំង៣ត្រូវយកចិត្តទុកដាក់ឱ្យបានមុតមាំ នូវការបំពាក់បំប៉ននិស្សិត ទាំងចំណេះដឹង ចំណេះធ្វើ និង គំនិតច្នៃប្រឌិត ដោយផ្សារភ្ជាប់ទៅនឹងការអនុវត្តជាក់ ស្តែងនៅមូលដ្ឋានឲ្យបានសមស្របទៅតាមជំនាញនីមួយៗ និងត្រូវដើរតាមឲ្យទាន់ទៅនឹងការវិវត្តន៍នៃទីផ្សារ និងមូលបញ្ហាដែលជាបច្ចុប្បន្នភាពសម្រាប់តម្រូវការធនធានមនុស្ស។ ទន្ទឹមនឹងនេះ គ្រឹះស្ថានឧត្តមសិក្សាត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាថែមទៀត លើការអប់រំណែនាំខាងផ្នែកក្រមសីលធម៌ សុជីវធម៌ និងការគោរពច្បាប់វិន័យ សណ្តាប់ធ្នាប់សង្គម ដែលជាប្រពៃណីដ៏ល្អផូរផង់ របស់ខ្មែរយើងតាំងពីដើមរៀងមក ។

ទី៨- និស្សិតទាំងអស់ត្រូវខិតខំពង្រឹងវិន័យសិក្សា ស្វះស្វែងរៀនសូត្រ ហាត់ពត់លត់ដំសិក្សាស្រាវជ្រាវចំណេះដឹងថ្មីៗតាមប្រព័ន្ធព័ត៌មានវិទ្យាបន្ថែម ក៏ដូចជាសិក្សាជាក្រុម រួមគ្នាធ្វើការ ស្រាវជ្រាវបំពេញបន្ថែមលើទ្រឹស្តីដែលបានសិក្សាកន្លងមក ធ្វើឲ្យប្រាកដថា សមត្ថភាពរបស់ខ្លួននឹងអាចរួមចំណែកសកម្មក្នុងការអភិវឌ្ឍន៏សង្គមជាតិ ក្រោយពីបានបញ្ចប់ការ សិក្សានៅទីនេះ ស្របនឹងកំណាព្យមួយបានពោលថាៈ“ចង់ធ្វើអ្វីធ្វើឱ្យប្រាកដ កុំឱ្យនឿយហត់អត់អំពើ ចាប់នេះចាប់នោះស្ទុះស្ទាក់ស្ទើរ អំពើមិនបានសម្រេចផល។ នាំក្តៅក្រហាយ ស្តាយជាក្រោយ នាំឱ្យខាតពេលកើតអំពល់ ហេតុនេះធ្វើអ្វីត្រូវធ្វើទាល់តែបានកើតផលដល់ហ្ល័កគោល។

ទី៩- សូមឱ្យជ័យលាភីទាំងអស់ ខិតខំបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ ដើម្បីយកចំណេះដឹងដែលសន្សំបានទៅអនុវត្តន៍ក្នុងវិជ្ជាជីវៈឱ្យទទួលបានជោគជ័យ ឧស្សាហ៍ព្យាយាម មានសីលធម៌ល្អប្រពៃ និងស្មោះត្រង់ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។ ទន្ទឹមនឹងនេះក៏មិនត្រូវបំភ្លេចផងដែរនូវការសិក្សាស្រាវជ្រាវបន្តដើម្បីដើរឱ្យទាន់ទៅនឹង ការវិវត្តឥតឈប់ឈរនៃ បច្ចេកវិទ្យាតាមវិស័យនីមួយៗ ហើយសង្ឃឹមថា ជ័យលាភីទាំងអស់នឹងខិតខំរៀនសូត្របន្ត ដើម្បីទទួលបានសញ្ញាបត្រខ្ពស់ជាងនេះថែមទៀត និងចងចាំនូវបណ្តាំរបស់ ភិរម្យ ង៉ុយ ដែលបានទូន្មានថាៈ “បើចង់ស្រាលខ្លួន រៀនសូត្រឱ្យមួន ឱ្យមាំឱ្យស្ទាត់ បើចេះស្ទាក់ស្ទើរល្ងីល្ងើឥតបទ បើចេះប្រាកដ ប្រាក់រត់តាមហៅ។ នៅទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ និងសូមកោតសរសើរដោយស្មោះចំពោះសាលាជាតិកសិកម្មកំពង់ចាម ព្រមទាំងក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិក មន្ត្រីរាជការទាំងអស់ ដែលបានខិតខំយកអស់ពីកម្លាំងកាយចិត្តក្នុងការច្នៃប្រឌិតលើកស្ទួយការងារអប់រំបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយ សមត្ថភាព គុណភាព និងសីលធម៌ ទោះជាក្នុងស្ថានភាពដ៏លំបាកដែលមានការខ្វះខាតធនធានមនុស្ស ថវិកា និងសម្ភារយ៉ាងណាក៏ដោយ ក៏នៅតែធ្វើឲ្យសម្រេចបាននូវធនធាន មនុស្សប្រកបដោយសក្តានុពល សម្រាប់ចូលរួមអភិវឌ្ឍន៏វិស័យកសិកម្មដែលជាវិស័យអាទិភាពមួយគ្រប់កាលៈទេសៈរបស់រាជរដ្ឋាភិបាលកម្ពុជា។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 53

ការគាំទ្រហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​កម្ពុជា

នាព្រឹកថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​(CAFE26)​ បានរៀបចំបទបង្ហាញ​ស្តីពី​ កម្មវិធីហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពី​បណ្តាធនាគារកម្ពុជា​ជាច្រើន...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 88

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 93

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 203

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 222

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 238

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 377

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 395

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យការដំឡើងទ្រុងមាន់ និងផ្ទះសំណាញ់ ពីគម្រោងលេីកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដេីម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​ (EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំក្រុងរុនតាឯកតេជោសែន...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 399

លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅ នៃសូចនាករសមិទ្ធកម្មគន្លឹះលេខ៣២ រួមជាមួយសូចនាករលេខ៣០ ក្នុងចំណោមសូចនាករទាំង៣៩ ក្នុងក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (M&E PSI)»

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦​ លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 447

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការវាយតម្លៃហានិភ័យរួមគ្នាលើជំងឺផ្តាសាយបក្សី»

នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងសម្របសម្រួលសុខភាពតែមួយ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្ដីពី...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 581

អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា នឹងយាងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍កសិកម្មកម្ពុជា (CAFE26) ឆ្នាំនេះផងដែរ!

នេះឱកាសល្អមួយមិនអាចរំលងបាន សូមចូលរួមព្រឹត្តិការណ៍កសិកម្ម CAFE26 នៅកោះពេជ្រ ជាមួយ ទ្រង់តូច នរោត្តម ជេនណា! ចូលរួមដោយសេរី ពីថ្ងៃទី ២៣-២៥ តុលា ខាងមុខនេះដើម្បី៖ — ស្វែងយល់ពីបច្ចេកវិទ្យាកសិកម្ម...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 737

លោកជំទាវ អ៊ឹម រចនា លើកទឹកចិត្តប្រតិភូយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ ឱ្យផ្សព្វផ្សាយសមិទ្ធផល និងសក្តានុពលកម្ពុជាលើឆាកអន្តរជាតិ

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយប្រធានប្រតិភូយុវជន...