លោកជំទាវ អ៊ឹម រចនា លើកទឹកចិត្តប្រតិភូយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ ឱ្យផ្សព្វផ្សាយសមិទ្ធផល និងសក្តានុពលកម្ពុជាលើឆាកអន្តរជាតិ

ចេញ​ផ្សាយ​ ២០ តុលា ២០២៦ 501

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយប្រធានប្រតិភូយុវជន និងប្រតិភូយុវជនកម្ពុជា សរុបចំនួន ២១រូប ដែលត្រៀមចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៥០ ឆ្នាំ២០២៧ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងជំនួបប្រកបដោយបរិយាកាសស្និទ្ធស្នាលនេះ លោកជំទាវបានចែករំលែកពីសមិទ្ធផលថ្មីៗរបស់កម្ពុជា ជាពិសេសវឌ្ឍនភាពនៃវិស័យកសិកម្ម ដែលបានបន្តបោះជំហានទៅមុខគួរឱ្យកត់សម្គាល់។ ក្នុងនោះ ការនាំចេញអង្ករកម្ពុជាបានឈានដល់ជាង ១លានតោន គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ដែលជាកំណត់ត្រាថ្មីមួយនៃការនាំចេញអង្កររបស់កម្ពុជា។ លោកជំទាវបានសង្កត់ធ្ងន់ថា សមិទ្ធផលនេះគឺជាមោទនភាពរួមរបស់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់យុវជនជំនាន់ថ្មី ដែលមានតួនាទីសំខាន់ក្នុងការបន្តកសាង និងផ្សព្វផ្សាយកិត្តិនាមជាតិ។ 
បើតាមលោកជំទាវអនុរដ្ឋលេខាធិការ នៅពីក្រោយតួលេខនាំចេញដ៏គួរឱ្យកត់សម្គាល់នេះ គឺជាការខិតខំប្រឹងប្រែងរបស់ប្រជាកសិករ សហគ្រាសខ្មែរ អ្នកកែច្នៃ អ្នកនាំចេញ និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានរួមចំណែកលើកកម្ពស់ផលិតកម្ម គុណភាព និងសមត្ថភាពប្រកួតប្រជែងរបស់អង្ករកម្ពុជា ស្របតាមទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ លោកជំទាវបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកទីផ្សារកសិផលខ្មែរទៅកាន់អន្តរជាតិ ដោយបានលើកឡើងពីវត្តមានរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងឱកាសពិព័រណ៍ម្ហូបអាហារអន្តរជាតិ SIAL PARIS 2026 ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦។ ផ្សារភ្ជាប់ទៅនឹងបេសកកម្មរបស់ប្រតិភូយុវជន លោកជំទាវបានលើកទឹកចិត្តឱ្យយុវជនយកចិត្តទុកដាក់ស្វែងយល់ពីសមិទ្ធផលជាតិទាំងនេះ ព្រមទាំងពង្រឹងចំណេះដឹងអំពីប្រវត្តិសាស្ត្រ វប្បធម៌ សេដ្ឋកិច្ច និងសក្តានុពលរបស់កម្ពុជា ដើម្បីអាចចែករំលែកព័ត៌មានបានត្រឹមត្រូវ និងប្រកបដោយភាពជឿជាក់ជាមួយមិត្តភក្តិមកពីបណ្តាប្រទេសអាស៊ាន និងជប៉ុន។ 
ក្នុងនាមជាអតីតប្រតិភូយុវជន SSEAYP ជំនាន់ទី៣៧ ឆ្នាំ២០១០ លោកជំទាវក៏បានចែករំលែកបទពិសោធ និងបានផ្តាំផ្ញើឱ្យប្រតិភូយុវជនកម្ពុជាទាំងអស់ ត្រៀមខ្លួនឱ្យបានល្អ ទាំងចំណេះដឹង សមត្ថភាព សុជីវធម៌ និងការប្រាស្រ័យទាក់ទង ដោយប្រកាន់ខ្ជាប់នូវភាពជឿជាក់លើខ្លួនឯង ការគោរពភាពខុសគ្នា និងស្មារតីទទួលខុសត្រូវក្នុងនាមជាតំណាងជាតិ។ លោកជំទាវសង្ឃឹមថា ប្រតិភូយុវជននឹងអាចបង្ហាញដល់មិត្តភក្តិអន្តរជាតិពីសមត្ថភាព គំនិតច្នៃប្រឌិត និងឆន្ទៈរបស់យុវជនកម្ពុជា ក្នុងការចូលរួមកសាងអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេសជាតិ និងតំបន់។ លោកជំទាវបានបញ្ចប់ដោយសារផ្តាំផ្ញើថា៖ «សូមនាំយកកម្ពុជាទៅបង្ហាញពិភពលោក ហើយនាំយកចំណេះដឹង និងបទពិសោធពីពិភពលោក មកចូលរួមអភិវឌ្ឍកម្ពុជាវិញ»៕

 

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 293

អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា នឹងយាងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍កសិកម្មកម្ពុជា (CAFE26) ឆ្នាំនេះផងដែរ!

នេះឱកាសល្អមួយមិនអាចរំលងបាន សូមចូលរួមព្រឹត្តិការណ៍កសិកម្ម CAFE26 នៅកោះពេជ្រ ជាមួយ ទ្រង់តូច នរោត្តម ជេនណា! ចូលរួមដោយសេរី ពីថ្ងៃទី ២៣-២៥ តុលា ខាងមុខនេះដើម្បី៖ — ស្វែងយល់ពីបច្ចេកវិទ្យាកសិកម្ម...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 502

លោកជំទាវ អ៊ឹម រចនា លើកទឹកចិត្តប្រតិភូយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ ឱ្យផ្សព្វផ្សាយសមិទ្ធផល និងសក្តានុពលកម្ពុជាលើឆាកអន្តរជាតិ

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយប្រធានប្រតិភូយុវជន...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 492

ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី២០​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ២០ តុលា ២០២៦ 490

ឯកឧត្តមរដ្ឋមន្ត្រី ឌិត​ ទីណា​ អញ្ជើញជួបជាមួយ​ លោកជំទាវ Annie Genevard ក្នុងជំនួបពិភាក្សាការងារទ្វេភាគី

នាព្រឹកថ្ងៃទី២០ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ព្រមទាំងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបជាមួយ​ លោកជំទាវ...
ចេញ​ផ្សាយ​ ២០ តុលា ២០២៦ 536

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អ៊ឹម​ ស៊ីថុល​ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការប្រើប្រាស់បញ្ញាសប្បនិម្មិត(AI) ដើម្បីបង្កើនប្រសិទ្ធភាពការងារ» ជូនថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាព្រឹកថ្ងៃទី២០​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អ៊ឹម​ ស៊ីថុល​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​...
ចេញ​ផ្សាយ​ ២០ តុលា ២០២៦ 541

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងលោកជំទាវ ចម និម្មល អញ្ជើញទស្សនកិច្ច «ពន្លាជាតិកម្ពុជា (Cambodia Pavilion)» ក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ SIAL PARIS 2026 នៅរដ្ឋធានីប៉ារីស សាធារណរដ្ឋបារាំង

នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងប្រតិភូកិត្តិយស...
ចេញ​ផ្សាយ​ ២០ តុលា ២០២៦ 611

ឯកឧត្តម ឃឹម ហ្វីណង់៖🚨👏🌾🇰🇭 ដំណឹងដ៏គួរជាទីមោទនៈសម្រាប់កម្ពុជា! យើងបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រនៃការនាំចេញអង្ករជាស្ថាពរហើយនៅក្នុងថ្ងៃនេះ!

ឯកឧត្តម ឃឹម ហ្វីណង់៖🚨👏🌾🇰🇭 ដំណឹងដ៏គួរជាទីមោទនៈសម្រាប់កម្ពុជា! យើងបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រនៃការនាំចេញអង្ករជាស្ថាពរហើយនៅក្នុងថ្ងៃនេះ! គិតត្រឹមថ្ងៃទី១៩...
ចេញ​ផ្សាយ​ ២០ តុលា ២០២៦ 573

សារជូនពរ៖ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

សារជូនពរ៖ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្នុងនាមរូបខ្ញុំបាទផ្ទាល់ ក្នុងឱកាសដ៏ឧត្តុង្គឧត្តម ពោរពេញដោយក្តីសោមនស្សរីករាយ...
ចេញ​ផ្សាយ​ ២០ តុលា ២០២៦ 636

វីរនារី ១រូប ក្នុងចំណោម ១០០រូប ជុំវិញពិភពលោក

មោទកភាពកម្ពុជា! លោកស្រី សេត ហាច កសិករកម្ពុជា ត្រូវបានអង្គការ FAO ប្រកាសទទួលស្គាល់ជា «វីរនារី ១រូប ក្នុងចំណោម ១០០រូប ជុំវិញពិភពលោក» ប្រចាំឆ្នាំ២០២៦
ចេញ​ផ្សាយ​ ១៩ តុលា ២០២៦ 854

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញជួបជាមួយលោកស្រី Takhmina Nagumanova ក្នុងជំនួបពិភាក្សាការងារ

នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបជាមួយលោកស្រី Takhmina Nagumanova អគ្គនាយករងនៃក្រុមហ៊ុនជី...
ចេញ​ផ្សាយ​ ១៨ តុលា ២០២៦ 877

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចូលរួមជាគណៈអធិបតីសម្ពោធស្តង់ពន្លាជាតិ​ និងស្តង់សហព័ន្ធស្រូវអង្ករកម្ពុជា​ ក្នុងពិព័រណ៍ម្ហូបអាហារអន្តរជាតិលំដាប់ពិភពលោក នៅទីក្រុងប៉ារីស ប្រទេសបារាំង

នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អញ្ជើញជាគណៈអធិបតីសម្ពោធស្តង់ពន្លាជាតិ​ និងស្តង់សហព័ន្ធស្រូវអង្ករកម្ពុជា...