ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញបន្តដឹកនាំក្រុមការងារ​ចុះពិនិត្យ​ការងារកសិកម្ម និងដំណាំឧស្សាហកម្មប្រជាកសិករ នៅខេត្តត្បូងឃ្មុំ

ចេញ​ផ្សាយ​ ២១ កុម្ភៈ ២០២៥ 2284

នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីបានអញ្ជើញចុះទៅស្រុកមួយចំនួន ក្នុង​ខេត្ត​មណ្ឌលគិរី ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានបន្តចុះពិនិត្យការងារកសិកម្ម និងដំណាំឧស្សាហកម្ម នៅស្រុកមេមត់ និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយមានការ​ចូលរួមអម​ដំណើរ ពីលោក យូ តាំងហ៊ី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្ត​ត្បូងឃ្មុំ និងមន្រ្តីជំនាញ រួមទាំងប្រជាពលរដ្ឋម្ចាស់ចម្ការ។

នាដំណើរបេសសកម្មនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានជួបសំណេះ​សំណាល​​ជាមួយប្រជាកសិករដែលបានចូលជាសហគមន៍កសិកម្មទំនើប​ម្រេច​មេមត់ត្បូងឃ្មុំ សហគមន៍កសិកម្មអភិរក្សពញាក្រែក និងតំបែរ។ ឯកឧត្តម​បាន​វាយតម្លៃ​ខ្ពស់ចំពោះលទ្ធផលទទួលបានរបស់សហគមន៍ទាំង២ ដោយបានរួម​ចំណែក​​ដល់​​ខេត្តត្បូងឃ្មុំ នូវវឌ្ឍនភាពលើដំណាំស្វាយចន្ទី ម្រេច និងដំឡូងមី គួរឱ្យកត់សម្គាល់។

ទន្ទឹមនឹងនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ដល់កសិករ​ឱ្យយកចិត្តទុកដាក់ក្នុងការពិនិត្យលទ្ធភាពដាំដុះដំណាំដែលសមស្របនឹងក្សេត្របរិស្ថាន ហើយគួរស្វែងរកទីផ្សារឱ្យបានសិន មុននឹងសម្រចចិត្តធ្វើផលិតកម្ម​ដំណាំអ្វីមួយ។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានណែនាំឱ្យកសិករប្រើប្រាស់​ពូជស្វាយចន្ទីដែលបានចុះបញ្ជី រួចមានដូចជា៖ ពូជអ៊ឹម-២៣ ហាស-០៩ អ៊ឹម-១០ និងពូជអ៊ឹម-៤ សម្រាប់ពូជម្រេច មានពូជកំចាយ និងពូជលំពុង ដែល​​​​​​​​ពូជ​​ជា​របស់​ជាតិយើងជាដើម៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៤ មិថុនា ២០២៥ 266

ពលរដ្ឋនៅភ្នំពេញ ពេញចិត្តនិងរួមគ្នាគាំទ្រផលិតផលខ្មែរ ដើម្បីបង្ហាញពីស្មារតី «ខ្មែរជួយខ្មែរ» និងជួយលើកស្ទួយកសិផលក្នុងស្រុក

ពលរដ្ឋមួយចំនួន ដែលបានទៅស្វែករកទិញកសិផលល្ពៅខ្មែរ នៅផ្សារទំនើបក្នុងរាជធានីភ្នំពេញ បានបង្ហាញពីឆន្ទៈមោះមុតក្នុងការគាំទ្រកសិផលខ្មែរ ជាពិសេសក្នុងគ្រាដែលកសិផលណាដែលជួបប្រទះបញ្ហាកង្វះទីផ្សារ...
ចេញ​ផ្សាយ​ ២៣ មិថុនា ២០២៥ 336

ឯកឧត្តម​ គង់​ ច័ន្ទវាសនា​ អញ្ជេីញចូលរួមពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ នៅពហុកីឡដ្ឋានអូឡាំពិក

តបតាមការចាត់តាំងរបស់ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ឯកឧត្តមរដ្ឋលេខាធិការ​ គង់​ ច័ន្ទវាសនា​ បានអញ្ជេីញចូលរួមពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​...
ចេញ​ផ្សាយ​ ២៣ មិថុនា ២០២៥ 418

ឯកឧត្តម​ គង់​ ច័ន្ទវាសនា​ អញ្ជេីញចូលរួមពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ នៅពហុកីឡដ្ឋានអូឡាំពិក

តបតាមការចាត់តាំងរបស់ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ឯកឧត្តមរដ្ឋលេខាធិការ​ គង់​ ច័ន្ទវាសនា​ បានអញ្ជើញចូលរួមពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​...
ចេញ​ផ្សាយ​ ២១ មិថុនា ២០២៥ 564

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បន្តដឹកនាំកិច្ចប្រជុំគណៈកម្មការតម្រង់ទិស កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្ន៖ ផ្នែកវារីវប្បកម្ម (CaPFish Aquaculture) លើកទី១០

នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកឃុន អេវើរ៉ាត អនុប្រធានផ្នែកសហ​ប្រតិបត្តិការនៃសហភាពអឺរ៉ុប...
ចេញ​ផ្សាយ​ ២១ មិថុនា ២០២៥ 366

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត និងលោក ឃុន អេវើរ៉ាត អនុប្រធានផ្នែក​សហប្រតិបត្តិការនៃសហភាពអឺរ៉ុប អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការតម្រង់ទិស កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាពនិងបរិយាបន្ន៖ ផ្នែកជលផល (CaPFish Capture) លើកទី៩

នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ឃុន អេវើរ៉ាត អនុប្រធានផ្នែកសហ​ប្រតិបត្តិការ នៃសហភាពអឺរ៉ុប...
ចេញ​ផ្សាយ​ ២១ មិថុនា ២០២៥ 607

ឯកឧត្តមរដ្ឋលេខាធិការ សេន សុវណ្ណ អញ្ជើញដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយពលរដ្ឋនៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកសៀមបូក...
ចេញ​ផ្សាយ​ ២១ មិថុនា ២០២៥ 1000

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហ៊ួរ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ​ស្ថានភាពគ្រោះជំនន់ទឹកភ្លៀង ក្នុងស្រុកចំនួន៥ ខេត្តកំពង់ធំ

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម សុទ្ធ គឹមកុលមុនី អគ្គលេខាធិការរង នៃគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ...
ចេញ​ផ្សាយ​ ១៩ មិថុនា ២០២៥ 986

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហ៊ួរ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ​ស្ថានភាពគ្រោះជំនន់ទឹកភ្លៀង ក្នុងស្រុកចំនួន៥ ខេត្តកំពង់ធំ

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម សុទ្ធ គឹមកុលមុនី អគ្គលេខាធិការរង នៃគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ...
ចេញ​ផ្សាយ​ ១៩ មិថុនា ២០២៥ 861

ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា​ បន្តជួបសំណេះ​សំណាលជាមួយមន្ត្រីកសិកម្មឃុំ​ ក្នុងខេត្តសៀមរាប​

បន្ទាប់ពីខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៩​ ខែមិថុនា ឆ្នាំ២០២៥​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និងគណៈប្រតិភូអមដំណើរ បាន​បន្តអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីកសិកម្ម​ឃុំ-សង្កាត់...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៥ 1192

ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា​ បន្តជួបសំណេះ​សំណាលជាមួយមន្ត្រីកសិកម្មឃុំ​ ក្នុងខេត្តឧត្តរមានជ័យ​

បន្ទាប់ពីជួបសំណេះសំណាល​ និងសួរសុខទុក្ខកងទ័ពនៅកងពលអន្តរាគមន៍លេខ២​ ទិសទី៣​ នារសៀលថ្ងៃទី១៨​ ខែមិថុនា ឆ្នាំ២០២៥​នេះ​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៥ 1441

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជេីញសួរសុខទុក្ខកងកម្លាំងជួរមុខ ទិសទី៣​ ក្នុងខេត្តឧត្តរមានជ័យ

នាព្រឹកថ្ងៃទី១៨​ ខែមិថុនា​ ឆ្នាំ២០២៥នេះ​ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ចុះសួរសុខទុក្ខកងកម្លាំងជួរមុខ ទិសទី៣...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៥ 1443

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ ចុះពិនិត្យស្ថានភាពចរាចរកសិផលនៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យស្ថានភាពចរាចរកសិផលនៅតាមច្រកទ្វាព្រំដែនកម្ពុជា-ថៃ...