ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងលោកជំទាវ ម៉ក់ ស៊ីថា បានអញ្ជើញជាអធិបតីភាពក្នុងពិធីទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៧ ក្រោមប្រធានបទ “ស្ត្រីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ”

ចេញ​ផ្សាយ​ ៨ មីនា ២០១៨ 3754

នាព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមីនា គ.ស ២០១៨ នៅទីស្តីការក្រសួងបានប្រារព្វទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៧ ក្រោមប្រធានបទ “ស្ត្រីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ” ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ម៉ក់ ស៊ីថា និងមានការចូលរួមពីសំណាក់លោកជំទាវ ទេស ច័ន្ទសារឿន អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្រ្តីរាជការ ជាទីប្រឹក្សាក្រសួង និងអង្គភាពក្រោមឱវាតយ៉ាងច្រើនកុះករញ៉ាំងឲ្យពិធីនេះមានភាពអធិកអធមយ៉ាងក្រៃលែង។ បន្ទាប់ពីបានស្តាប់របាយការណ៍របស់លោកជំទាវហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីសកម្មភាពការងារ លទ្ធផលសម្រេចបាននាឆ្នាំ២០១៧ ផែនការអនុវត្តបន្ត និងរបាយការណ៍សង្ខេបរបស់លោកជំទាវ ទេស ច័ន្ទសារឿនស្តីពីសមិទ្ធផលសម្រេចបានរបស់ស្ត្រីទូទាំងប្រទេសជាអាទិ៍សមភាពយែនឌ័រ ស្រ្តីបានចូលរួមក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងការអភិវឌ្ឍប្រទេស តួនាទីស្រ្តីក្នុងជួររាជរដ្ឋាភិបាល ស្រ្តីជាមួយការអប់រំនិងបណ្តុះបណ្តាល ស្រ្តីជាថ្នាក់ដឹកនាំក្នុងសង្គមនិងគ្រួសារ ស្រ្តីនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ល។

នាឱកាសនេះលោកស្រី អគ្គលេខាធិការ រងតំណាងឲ្យស្រ្តីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានធ្វើការប្តេជ្ញាចិត្តថែរក្សាសុខសន្តិភាពនិងការអភិវឌ្ឍន៍ រួមគ្នារក្សាឲ្យបាននូវប្រពៃណី វប្បធម៌ដ៏ប្រពៃរបស់ជាតិ ចូលរួមលុបបំបាត់អំពើហឹង្សាក្នុងគ្រួសារនិងក្នុងសង្គម យកចិត្តទុកដាក់បំពេញតួនាទីនិងភារកិច្ចក្នុងស្ថាប័នរបស់ខ្លួនឲ្យបានល្អប្រសើរ ខិតខំអភិវឌ្ឍខ្លួនឯងបន្ថែមទៀតធ្វើយ៉ាងណាប្រែក្លាយខ្លួនឲ្យទៅជាស្រ្តីមានសមត្ថភាព ចំណេះដឹងនិងបទពិសោធន៍សាកសមជាឆ្អឹងខ្នងរបស់ជាតិ និងជាពិសេសបំពេញតួនាទីជាម្តាយរបស់កូននិងជាភរិយារបស់ស្វាមីឲ្យបានល្អប្រពៃ។ មានប្រសាសន៍សំណេះសំណាលជាមួយស្រ្តីនាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីក្នុងនាមថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួង និងក្នុងនាមខ្លួនលោកផ្ទាល់សូមធ្វើការគោរព កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលស្ត្រីរបស់ក្រសួងសម្រេចបាននាឆ្នាំ២០១៧ និងសូមធ្វើការគាំទ្រ លើកទឹកចិត្តដល់ផែនការសកម្មភាពបន្តទៀតដើម្បីចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ ជាពិសេសសមិទ្ធផលថ្មីៗដែលរាជរដ្ឋាភិបាលសម្រេចបានកន្លងមកស្ថិតក្រោមការដឹកនាំយ៉ាងត្រឹមត្រូវនិងឆ្លាតវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ប្រធានបទស្តីពី “ស្រ្តីរួមគ្នារក្សាសន្តិភាព និងអភិវឌ្ឍន៍ជាតិ” ជាប្រធានបទមួយស្របនឹងបរិបទរបស់ប្រទេស និងមានភាពស៊ីចង្វាក់ទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាល ទី៣ របស់រាជរដ្ឋាភិបាលដែលនៅតែចាត់ទុក ស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គម និងជំរុញការអនុវត្តគោលនយោបាយសមភាពយេនឌ័រ ការបង្កើនភាពអង់អាចដល់ស្រ្តី ការកែប្រែឥរិយាបថសង្គម ការរើសអើងចំពោះស្រ្តី និងលើកកម្ពស់សិទ្ធិចូលរួមរបស់ស្រ្តីដោយស្មើភាព ក្នុងកិច្ចដំណើរការអភិវឌ្ឍប្រទេសជាតិ ស្របតាមក្របខ័ណ្ឌអភិវឌ្ឍន៍ថ្មី ការលើកកម្ពស់ការចូលរួមរបស់ស្រ្តី ក្នុងវិស័យសាធារណៈ និង វិស័យឯកជនគឺជាតម្រូវការចាំបាច់ក្នុងសង្គមបច្ចុប្បន្ន។

ស្ថិតក្នុងបរិយាកាសដ៏មហោឡារិកនេះ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តាំផ្ញើនិងណែនាំដល់ឯកឧត្តមថ្នាក់ដឹកនាំគ្រប់ស្ថាប័នក្រោមឱវាទក្រសួងត្រូវយកចិត្តទុកដាក់ខ្ពស់លើក្តីកង្វល់ទាំង១២ ចំណុចដែលសន្និសីទពិភពលោកលើកទី៤ នៅទីក្រុងប៉េកាំងបានលើកឡើងកាលពីឆ្នាំ១៩៩៥ គឺភាពក្រីក្រ ការអប់រំ សុខភាព បរិស្ថាន សិទ្ធិស្រ្តី វិសមភាពយេនឌ័រ និងភាពរើសអើងប្រឆាំងនឹងស្រ្តី ការផ្សព្វផ្សាយ អំពើហិង្សាប្រឆាំងនឹងស្រ្តីភេទ ផលវិបាកនៃជម្លោះអាវុធ រចនាសម្ព័ន្ធសេដ្ឋកិច្ច និងនយោបាយ វិសមភាពក្នុងការធ្វើសេចក្តីសម្រេចបញ្ហាកុមារ។ តបតាមសំណើ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទឲ្យពិនិត្យ ពិចារណា និងវាយតម្លៃដល់គ្រប់ស្រ្តីដែលមានសមត្ថភាព ដើម្បីតែងតាំងនិងប្រគល់ភារកិច្ចជូនទៅតាមការចាំបាច់។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 438

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 456

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 630

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 674

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 635

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 673

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 985

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 997

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 985

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1149

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1195

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1275

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម ត្រីអណ្តែងចំនួន ៣៥គីឡូក្រាម និងស៊ុតទាចំនួន ៥០០គ្រាប់ជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ន

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម...