ព័ត៌មានផ្សេងៗទៀត
ព្រឹកថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានបើកកិច្ចប្រជុំផ្ទៃក្នុងក្រសួងដើម្បី ពិនិត្យពិភាក្សាលើសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពីគោលការណ៏ណែនាំវិធានសុវត្ថិភាព ការប្រើប្រាស់ថ្នាំកសិកម្ម និងការបោះចោល សំណល់ថ្នាំកសិកម្ម និងសំបកវេចខ្ចប់ថ្នាំកសិកម្ម ដោយមានការអញ្ជើញចូលរួមពីអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង ក្រោមអធិបតីភាព ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។