ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសចាប់ពីចំណុចអាងកំពីងពួយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
ប្រតិបត្តិការនេះ អមដំណើរដោយ នាយខណ្ឌរដ្ឋបាលជលផលបាត់ដំបង អធិការដ្ឋានជលផល សហគមន៍នេសាទ ដោយប្រើមធ្យោបាយកាណូត ៣គ្រឿង បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលចំនួន ២ករណី ដោយរុះរើបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់រួមមាន របាំងស្បៃមុងប្រវែង ៣៥០ម៉ែត្រ លបកន្ទុយកណ្តុរ ៣៥គ្រៀង លូស្បៃមុង ៤០មាត់ បង្គោល ១៤០ដើម ព្រមទាំងចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិវិញ។
មុននឹងបញ្ចប់បេសកកម្ម ឯកឧត្តមក៏បានថ្លែងអំណរគុណ និងសូមសរសើរដល់ក្រុមការងារដែលជានិច្ចកាលតែងតែខិតខំប្រឹងប្រែងទប់ស្កាត់បទល្មើសជលផលបានយ៉ាងសកម្មដូចភ្លៀងរលឹម៕