ព័ត៌មានផ្សេងៗទៀត
នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (សាលប្រជុំលឿងរាជ អគារតេជោសន្តិភាព) មានបើកកិច្ចប្រជុំគណៈកម្មការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា ក្រោមអធិបតីភាព ឯកឧត្តម គុយ ម៉ារិនឌី រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ជាប្រធានអង្គប្រជុំ) និងដោយមានការចូលរួមពីសមាជិក សមាជិការនៃគណៈកម្មការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា សរុបចំនួន ២០ រូប។ កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិភាក្សាលើការងាររៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា។