នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អមដំណើរដោយក្រុមការងាររាជរដ្ឋាភិបាលដែលមាន ឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយក អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ឯកឧត្តម ចាន់ តារា សមាជិកក្រុមប្រឹក្សាខេត្ត លោក លី សុវណ្ណារិទ្ធិ អភិបាលរងខេត្តបន្ទាយមានជ័យ សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងអាជ្ញាធរពាក់ព័ន្ធ និងក៏ការចូលរួមពីលោកជំទាវ នួន សុភ័ណ្ឌ តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះមកសាកសួរសុខទុក្ខ បងប្អូនជនភៀសសឹក ដែលជម្លៀសមកស្នាក់នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
នាដំណើរចុះសួរសុខទុក្ខនោះ ក្រុមការងារក៏បាននាំយកនូវអំណោយវារីវប្បកម្មដែលរួមមាន៖ ត្រីប្រាចំនួន ១ ១០០ គីឡូក្រាម ត្រីទីឡាព្យាចំនួន ៤០០ គីឡូក្រាម ជូនដល់បងប្អូនជនភៀសសឹក ដែលបានជម្លៀសមកទីតាំងមានសុវត្ថិភាព នៅវត្តពោធិ៍សូរិយារាម ចំនួន ២៨៤ គ្រួសារ និងនៅវត្តចាន់ស៊ីរតនារាម ១ ២០២ គ្រួសារ នៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ៕