ព័ត៌មានផ្សេងៗទៀត
ឆ្លាមប៉ារ៉ាមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមអ្នកជ្រមុជទឹក នៅប្រជុំកោះព្រីង ខេត្តព្រះសីហនុ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥។ ឆ្លាមប៉ារ៉ា មានឈ្មោះបច្ចេកទេស 𝘙𝘩𝘪𝘯𝘤𝘰𝘥𝘰𝘯 𝘵𝘺𝘱𝘶𝘴 គឺជាប្រភេទត្រីដ៏កម្រមួយនៅប្រទេសកម្ពុជា។ វាមានរូបរាងធំសម្បើម តែមានចរិតស្លូតបូត សុភាពរាបសារ និងរួសរាយរាក់ទាក់។ ឆ្លាមប៉ារ៉ាតូច ចេះឆ្ងល់ច្រើន ម្ល៉ោះហើយទើបគេឃើញវាឧស្សាហ៍មកក្បែរទូក និងអ្នកជ្រមុជទឹក។ វត្តមានរបស់សត្វឆ្លាមប៉ារ៉ា ជាសូចនាករបញ្ជាក់ពីសុខភាពល្អប្រសើរនៃប្រព័ន្ធអេកូឡូស៊ីសមុទ្រនិងការកាត់បន្ថយនៃការនេសាទខុសច្បាប់ ដែលសម្រេចបានតាមរយៈប្រសិទ្ធភាពនៃតំបន់ការពារសមុទ្រ (MPA)។ 🐳 វីដេអូ ដោយ Mozza Morokot Long | Under Cambodia Sea 📍ប្រជុំកោះព្រីង ខេត្តព្រះសីហនុ 📅 05.12.2025