ព័ត៌មានផ្សេងៗទៀត
និស្សិតជ័យលាភីថ្មី ដែលទើបបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ លើមុខជំនាញផ្សេងៗគ្នាពីគ្រឹះស្ថានចំនួន៣ ក្នុងប្រទេសកម្ពុជា បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការនាំយកចំណេះដឹងរបស់ខ្លួនដែលបានកសាងនៅថ្នាល់ឧត្តមសិក្សារបស់រដ្ឋ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យកសិកម្មដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។ ទន្ទឹមគ្នានោះ ពួកគេក៏បានអំពាវនាវដល់សិស្សានុសិស្សជំនាន់ក្រោយៗ ឱ្យចាប់យកចំណេះ និងជំនាញក្នុងវិស័យដ៏មានសក្តានុពលខ្ពស់នេះ សម្រាប់កសាងអាជីព និងមុខរបរនាពេលអនាគតផងដែរ៕