ព័ត៌មានផ្សេងៗទៀត
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ដើម្បីដោះស្រាយទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បទល្មើសជលផល សត្វព្រៃ និងការទន្ទ្រានដីព្រៃឱ្យកាន់តែមានប្រសិទ្ធភាព ក្រសួងស្ថាប័នផ្សេងៗត្រូវផ្តល់ការគាំទ្រថែមទៀតដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការថ្លែងបែបនេះ គឺនៅក្នុងពិធីបិទ «សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥» នៅថ្ងៃ២២ ខែមករា ឆ្នាំ២០២៥៕