ព័ត៌មានផ្សេងៗទៀត
តាមរយៈការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យានេះ សហគមន៍កសិកម្មទំនើបព្រះនេត្រព្រះមានជ័យនៃខេត្តបន្ទាយមានជ័យនិងសហគមន៍កសិកម្មទំនើបស្រូវ-អង្ករសុវត្ថិភាពស្រុកឯកភ្នំ នៃខេត្តបាត់ដំបង នឹងធានាការផ្គត់ផ្គង់ស្រូវសែនក្រអូបក្នុងបរិមាណជិត១០០០០តោន ក្នុងអំឡុងពេល៤ខែខាងមុខទៀត។
ទោះបីស្ថិតក្នុងកាលៈទេសៈដ៏លំបាក ក៏ផលិតកម្មកសិកម្មនៅតែត្រូវបន្តទៅមុខជានិច្ច។ ក្រសួងកសិកម្មត្រៀមខ្លួនរួចជាស្រេចក្នុងការជួយជ្រោមជ្រែងដល់បងប្អូនប្រជាកសិករយើង ជាពិសេសតាមរយៈយន្តការសហគមន៍កសិកម្មទំនើប ដែលផ្តល់ការគាំទ្រគ្រប់ជ្រុងជ្រោយ ទាំងលើផ្នែកទីផ្សារ ដើមទុន បច្ចេកទេស និងការកាត់បន្ថយថ្លៃដើម៕