ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ សញ្ញាប័ត្រថ្នាក់បរិញ្ញារង បរិញ្ញា បរិញ្ញាជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ជូនដល់និស្សិតជ័យលាភី

ចេញ​ផ្សាយ​ ៧ មីនា ២០១៨ 3926

ថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ សញ្ញាប័ត្រថ្នាក់បរិញ្ញារង បរិញ្ញា បរិញ្ញាជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ជូនដល់និស្សិតជ័យលាភីដែល បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ ឯកឧត្តម ង៉ោ ប៉ុនថាន សាកលវិទ្យាធិការបាន រាយការណ៍ជូនអង្គពិធីជ្រាបថានាថ្ងៃនេះមាន និស្សិតចំនួន ២១៨៦ នាក់ បានបញ្ចប់ការសិក្សា ចែកចេញជា១០ មហាវិទ្យាល័យដែលក្នុងនោះមាន៖ វេជ្ជសាស្ត្រសត្វ វិទ្យាសាស្រ្តសត្វ វិទ្យាសាស្រ្តកសិកម្ម វិទ្យាសាស្រ្តកៅស៊ូ វិទ្យាសាស្ត្រព្រៃ ឈើ វិទ្យាសាស្ត្រជលផល វិស្វកម្មកសិកម្ម កសិឧស្សាហកម្ម សេដ្ឋកិច្ចកសិកម្មនិងអភិវឌ្ឍជនបទ និងមហាវិទ្យាល័យរៀបចំដែនដីនិងរដ្ឋបាលដីធ្លី។

ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកសាកលវិទ្យាល័យបណ្តុះបណ្តាល និស្សិតបានចំនួន ៨៥០០នាក់ នារី ១៦០៩នាក់ ក្នុងនោះមានថ្នាក់បរិញ្ញារង៥៥៩នាក់(ស្រ្តី៦៥) ថ្នាក់បរិញ្ញា ៧៤០៦នាក់ (ស្រ្តី១៤៥៨) ថ្នាក់បរិញ្ញជាន់ខ្ពស់ ៥៣៥នាក់ (ស្ត្រី៨៤) ថ្នាក់បណ្ឌិត ០៨នាក់ (ស្ត្រី០២)។ នេះគឺជាការរួមចំណែកធំធេងរបស់ សាកលវិទ្យាល័យក្នុងការចូលរួមអនុវត្តនូវគោល នយោបាយរបស់រាជរដ្ឋាភិបាលតាមរយៈការ បណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យកសិកម្ម និងវិស័យពាក់ព័ន្ធឲ្យមានសមត្ថភាព បច្ចេកទេស និងគុណភាព ល្អប្រសើរឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាតិនិងអន្តរជាតិ។ នាឱកាសដ៏មហោឡារិកនេះ ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសាកល វិទ្យាល័យភូមិន្ទកសិកម្មដែលជាតួអង្គមួយកំពុងខិតខំពង្រឹងនិងពង្រីកតួនាទីជាអ្នកផ្តល់សេវាកម្មអប់រំលើវិស័យកសិកម្ម លើកកម្ពស់គុណភាព បណ្តុះបណ្តាលសមត្ថភាពស្រាវជ្រាវ ការបង្កើនសមត្ថភាពសាស្ត្រាចារ្យ ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត បរិក្ខារ និងលើកកម្ពស់អភិបាលកិច្ចល្អ ឆ្លើយតបទៅនឹងការអនុវត្តកសិកម្មប្រកបដោយភាពវៃឆ្លាត ពិសេសផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យកសិកម្ម ២០១៤-២០១៨ របស់ក្រសួងក៏ដូចជាផែនការយុទ្ធសាស្រ្តអភិវឌ្ឍនានារបស់រាជរដ្ឋាភិបាលក្រោមការដឹងនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោសែន។

ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមឯកឧត្តមផ្ទាល់ លោកសូមសម្តែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដែលបានបង្កើតស្នាដៃយ៉ាងច្រើនជាបន្តបន្ទាប់នៅក្នុងវិស័យអប់រំបណ្តុះបណ្តាលនេះ។ លទ្ធផលនេះបានឆ្លុះបញ្ចាំងពីការស្រវាស្រទេញ ឈ្មុសឈ្មុលយកអស់ពីកម្លាំងកាយចិត្ត ការច្នៃប្រឌិតលើការងារអប់រំ និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្ម ដែលជាវិស័យអាទិភាពរបស់ រាជរដ្ឋាភិបាល ប្រកបដោយសមត្ថភាព គុណភាព និងសីលធម៌សម្រាប់បន្តលើកកម្ពស់ការងារអភិវឌ្ឍកម្ពុជានៅគ្រប់កាលៈទេសៈ។

សមិទ្ធផលយ៉ាងច្រើនអនេកនេះ គឺជាមោទនភាពជាតិរបស់យើងទាំងអស់គ្នា។ ឯកឧត្តមក៏បានថ្លែងអំណរគុណជូនចំពោះប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ អង្គការជាតិនិងអន្តរជាតិ វិស័យឯកជន និងក្រុមហ៊ុនទាំងអស់ដែលបានជួយឧបត្តម្ភគាំទ្រ ប្រកបដោយប្រសិទ្ធភាពទាំងផ្នែកសម្ភារ ស្មារតី និងបច្ចេកវិទ្យា ធ្វើឲ្យសាកលវិទ្យាល័យអាចធ្វើការវិវឌ្ឍជាបន្តបន្ទាប់លើការងារ បណ្តុះបណ្តាលបច្ចេកទេស វិទ្យាសាស្ត្រដើម្បីកសាងនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចរបស់ប្រទេសជាតិ ជាពិសេសលើប្រភពមូលធន បញ្ញារបស់មនុស្សដែលជាទុនមួយមិនអាចខ្វះបានសម្រាប់ជាយាន និងទុនគ្រឹះដើម្បីដោះស្រាយនូវរាល់បញ្ហាដែលកំពុងតែកើតមានក្នុងវិស័យកសិកម្មទាំងពេលបច្ចប្បន្ននិងអនាគត។ ដើម្បី ជាទុនដល់សាកលវិទ្យាល័យភូមិន្ទកសិកម្ម ក៏ដូចជាក្រើនរំឭកបន្ថែមទៀត ដល់និស្សិតដែលទើបទទួលសញ្ញាបត្រនាពេលនេះ ខ្ញុំសូមផ្តល់ជូននូវអនុសាសន៍ មួយចំនួនដូចខាងក្រោម៖ ទី១៖ ក្រសួង សាកល វិទ្យាល័យភូមិន្ទកសិកម្ម ក៏ដូចជាសាលាជាតិកសិកម្មទាំងពីរ និងវិទ្យាស្ថានស្រាវជ្រាវទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់លើ ការពង្រឹងនិងពង្រីកសមត្ថភាព និងគុណភាព ស្រាវជ្រាវបច្ចេកទេសកសិកម្មឱ្យបានកាន់តែ រឹងមាំបន្ថែមទៀត រួមចំណែកស្រាវជ្រាវ នវានុវត្តន៍ និងអភិវឌ្ឍវិស័យកសិកម្មឱ្យកាន់តែ រីកចម្រើន។

ការផ្សព្វផ្សាយនិងផ្ទេរបច្ចេកទេសកសិកម្មថ្មីៗ សមស្របដល់ដៃកសិករនិងផលិតករក៏ជាការងារដែលត្រូវយកចិត្តទុកដាក់ខ្ពស់។ ដូច្នេះត្រូវកសាងសមត្ថភាពមន្ទីរពិសោធន៍ឱ្យបានគ្រប់គ្រាន់និងសមត្ថភាពធនធានសាស្រ្តាចារ្យ ឱ្យបានរឹងមាំល្អ និងមានស្មារតីទទួលខុសត្រូវប្រកបដោយឆន្ទៈនិងមនៈសិការវិជ្ជាជីវៈខ្ពស់។ ទី២៖ ត្រូវធ្វើកំណែទម្រង់ប្រព័ន្ធសិក្សាឱ្យបានកាន់តែល្អប្រសើរ ត្រូវកែលម្អ និងអភិវឌ្ឍកម្មវិធី សិក្សារបស់ខ្លួនឱ្យបានកាន់តែសមស្របក្នុងការរួមចំណែកលើកកម្ពស់ផលិតកម្មកសិកម្ម ការបង្កើតសហគ្រាសធុនតូចនិងមធ្យមកែច្នៃកសិផល ការវេចខ្ចប់ទុកដាក់ថែរក្សាគុណភាពដើម្បីបង្កើនតម្លៃបន្ថែមដល់កសិផល និងការរក ទីផ្សារជាដើម។

ត្រូវបង្កើតកម្មវិធីហ្វឹកហ្វឺន និងបំប៉នបន្ថែមលើការបង្កើត ធុរកិច្ចកសិកម្មផ្សេងៗ ដល់និស្សិតដើម្បីលើកកម្ពស់សមត្ថភាពគ្រប់គ្រាន់ ដែលអាចចាប់ផ្តើមធ្វើអាជីវកម្ម ក្នុងខ្សែសង្វាក់ ផលិតកម្ម ចាប់ពីការផលិត កែច្នៃផលិតផល សម្រេចដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារទាំងក្នុងនិងក្រៅប្រទេស។ ទី៣៖ត្រូវខិតខំបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមូយដៃគូពាក់ព័ន្ធ វិស័យឯកជន ស្ថាប័នជាតិនិងអន្តរជាតិ ដើម្បីបង្កលក្ខណៈ ឱ្យក្មួយៗមានលទ្ធភាព រួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សឱ្យបានកាន់តែល្អប្រសើរ។ ត្រូវមានការផ្លាស់ប្តូរនិស្សិត និងសាស្រ្តាចារ្យ ជាមួយសាកលវិទ្យាល័យដៃគូនៅបរទសដើម្បីទាញ យកបច្ចេកទេសនិងបទពិសោធន៍ល្អៗ។

ត្រូវខិតខំយកចិត្តទុកដាក់ផ្លាស់ប្តូរមុខមាត់អំពី វិសាលភាពនៃកម្មវិធី បណ្តុះបណ្តាលឱ្យទៅជាគ្រឹះស្ថានសិក្សាដ៏រឹងមាំ មានកម្រិត ប្រហាក់ប្រហែលនឹងគ្រឹះស្ថានសិក្សាអន្តរជាតិ។ ទី៤៖ សូមឱ្យនិស្សិតជ័យលាភីទាំងអស់ ខិតខំបំពេញភារកិច្ចឲ្យបានល្អប្រសើរ ដើម្បីយកចំណេះដឹងដែលសន្សំបានពីការសិក្សា រៀនសូត្រយកទៅអនុវត្តក្នុងវិជ្ជាជីវៈរបស់ខ្លួនឲ្យបានជោគជ័យ ហើយត្រូវប្រកាន់ខ្ជាប់ផងដែរនូវអត្តចរិកជាបុគ្គលិក ឬជាមន្ត្រីដ៏ល្អម្នាក់មានវិន័យថ្លៃថ្នូរ ឧស្សាហ៍ព្យាយាម និងមាន សីលធម៌ល្អប្រពៃ។ ទន្ទឹមនឹងនេះក៏មិនត្រូវបំភ្លេចផងដែរនូវការសិក្សាស្រាវជ្រាវបន្តដើម្បីដើរឲ្យទាន់ទៅនឹង ការវិវឌ្ឍន៍ឥតឈប់ឈរនៃបច្ចេកទេស វិទ្យាសាស្រ្តតាមវិស័យនីមួយៗហើយសង្ឃឹមថាជ័យលាភី ទាំងអស់ នឹងខិតខំរៀនសូត្របន្តដើម្បីទទួលបានសញ្ញាបត្រខ្ពស់ជាងនេះថែមទៀត។ ទី៥៖ ក្មួយៗត្រូវប្រកាន់នូវកិច្ចការរៀនហើយរៀនទៀតរៀនជានិច្ចរៀនមួយជីវិត តាមគ្រប់រូបភាព នៅពេលចូលខ្លួនទៅក្នុងសង្គម ឬទីផ្សារការងារទោះបីជាក្មួយៗបានបញ្ចប់ការងារសិក្សា។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 416

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 434

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 624

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 665

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 628

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 665

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 962

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 966

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 952

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1124

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1155

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1231

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម ត្រីអណ្តែងចំនួន ៣៥គីឡូក្រាម និងស៊ុតទាចំនួន ៥០០គ្រាប់ជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ន

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម...