ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីអន្តរាគមន៍ភ្ជួររាស់ដីជូនកសិករក្រីក្រ និងពិនិត្យការអនុវត្តបង្ហាញគ្រឿងយន្តកសិកម្ម

ចេញ​ផ្សាយ​ ១៩ មិថុនា ២០១៨ 4906


នៅព្រឹកថ្ងៃពុធ ១កើត ខែស្រាពណ៏ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីអន្តរាគមន៍ភ្ជួររាស់ដីជូនកសិករក្រីក្រ និងពិនិត្យការអនុវត្តបង្ហាញគ្រឿងយន្តកសិកម្មនិងឧបករណ៍កសិកម្ម ដែលបានប្រារព្វធ្វើឡើងនៅឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ កម្មវិធីនេះមានគោលបំណងទី១-ជំរុញនិងលើកទឹកចិត្តឲ្យវិស័យឯកជនឲ្យចូលរួមអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសលើការជំរុញយន្តូបនីកម្មកសិកម្ម ទី២-ផ្តល់ឱកាសឲ្យវិស័យឯកជនដែលមានអាជីវកម្មលក់ចែកចាយគ្រឿងយន្តកសិកម្មនិងឧបការណ៍កសិកម្ម បានចូលរួមកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋដែលខ្វះកំលាំងពលកម្មក្នុងការរៀបចំដីសម្រាប់ធ្វើការដាំដុះ ទី៣-ដាក់តាំងបង្ហាញគ្រឿងយន្តកសិកម្មនិងឧបករណ៍កសិកម្មទំនើបៗទាន់សម័យមានលក្ខណៈសមស្របសម្រាប់ប្រើប្រាស់ និងទី៤-ផ្តល់ឱកាសឲ្យភាគីពាក់ព័ន្ធទាំងអស់បានជួបប្រជុំ ពិភាក្សាគ្នា និងស្វែងយល់រាល់ចំណុចខ្លាំង ចំណុចខ្សោយនៃការប្រើប្រាស់គ្រឿងយន្តកសិកម្មនិងឧបករណ៍កសិកម្មទាំងអស់នេះ។ ក្នុងពីធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អាជ្ញាធរដែនដី ប្រជាពលរដ្ឋ ដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនឯកជនយ៉ាងច្រើនផងដែរ។
លោកឈៀង តុលាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបពីស្ថានភាពការងារបង្កបង្កើនផល ជាពិសេសគម្រោងកម្មវិធីអន្តរាគមន៍ភ្ជួររាស់ដីស្រែជូនកសិករក្រីក្រសម្រាប់ឆមាសទី១ ឆ្នាំ២០១៨ សម្រេចបានចំនួន ១៤៧គ្រួសារស្នើ ៧៥ហត ហើយសកម្មភាពនេះកំពុងតែបន្ត។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់និងកោតសរសើរចំពោះថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានវិស្វកម្មកសិកម្ម និងវិស័យឯកជនដែលបានខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់សហការគ្នារៀបចំឲ្យមានកម្មវិធីនេះដើម្បីអន្តរាគមន៍ភ្ជួររាស់ដីស្រែជូនកសិករក្រីក្រដែលខ្វះ មធ្យោបាយកំលាំងពលកម្ម និងដោះស្រាយបញ្ហាជូនកសិករបានទាន់ពេលវាលាទទួលបានលទ្ធផលគួរជាទីមោទនៈ។ ប្រាកដណាស់ ជារឿយៗឯកឧត្តមបានផ្តល់អនុសាសន៍ដល់នាយកដ្ឋានវិស្វកម្មកសិកម្មឱ្យខិតខំស្វែងរកដៃគូជាមួយវិស័យឯកជនដើម្បីសហការ ផ្តល់ការគាំទ្រទាំងធនធាន ចំណេះដឹងនិងបទពិសោធន៍ដើម្បីជួយជំរុញវិស័យកសិកម្មឲ្យមានការរីកចម្រើនតាមរយៈការប្រើប្រាស់គ្រឿងយន្តកសិកម្មនិងឧបករណ៍កសិកម្មបានសមស្រប ហើយនេះគឺជាលទ្ធផលលើកទីមួយដែលយើងទទួលបានពីការខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ ហើយឯកឧត្តមសង្ឃឹមនិងជឿជាក់ថាកម្មវិធីនេះនឹងរីកដុះដាលទូទាំងប្រទេស។
ឯកឧត្តមបានបញ្ជាក់ច្បាស់ថា ការចូលរួមរបស់វិស័យឯកជនក្នុងវិស័យកសិកម្មគឺមានសារៈសំខាន់និងចាំបាច់ ជាពិសេសការផ្សព្វផ្សាយ បញ្ចូលបច្ចេកវិទ្យាថ្មីៗដូចជាការប្រើគ្រឿងយន្តកសិកម្មនិងឧបករណ៍កសិកម្ម ការផលិតពូជ ជីនិងថ្នាំកសិកម្ម។ បើគ្មានធាតុចូលកសិកម្ម ទីផ្សារកសិកម្ម ខ្សែចង្វាក់ផលិតកម្មតម្លៃ និងការធ្វើពាណិជ្ជូបនីយកម្មកសិកម្មជាពិសេសគ្មានការចូលរួមគាំទ្រនិងសហការយ៉ាងសកម្មពីវិស័យឯកជន នោះយើងមិនអាចឈានទៅសម្រេចគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដែរ។ ហេតុនេះ យើងមិនអាចមើលរំលងនិងខ្វះវិស័យឯកជននិងដៃគូអភិវឌ្ឍន៍បានទេ ព្រោះពួកគេបានចូលរួមចំណែកយ៉ាងសកម្មក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានាដែលទាក់ទងនិងការផលិត ការកែច្នៃវិចខ្ចប់និងស្វែងរកទីផ្សារនាំចេញ។ ការអភិវឌ្ឍគ្រឿងយន្តកសិកម្មនិងឧបករណ៍កសិកម្មគឺជាដំណោះស្រាយមួយដ៏សមស្របចំពោះបញ្ហាកង្វះកំលាំងពលកម្ម មួយវិញទៀតការប្រើគ្រឿងយន្តកសិកម្មនិងឧបករណ៍កសិកម្មអាចជួយពង្រឹងនិងបង្កើនផលិតភាពផលិតកម្ម ធ្វើឱ្យការដាំដុះទាន់ពេលវេលា រួមជាមួយការគ្រប់គ្រងទឹក និងប្រើប្រាស់ជី បានល្អផងនោះ ប្រាកដណាស់ថាប្រជាកសិករ និងទទួលបានចំណូលខ្ពស់ ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 103

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជáž...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 94

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ!

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ! ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 105

លោកបណ្ឌិត កែ មុន្ធីវុធ «ការនាំចេញផលិតផលកសិកម្មកម្ពុជាចូលទីផ្សារក្រៅប្រទេស បង្ហាញពីសុវត្ថិភាពចំណីអាហារដែលកម្ពុជាប្រកាន់ខ្ជាប់បានតាមស្តង់ដារ»

លោកបណ្ឌិត ថ្លែងបែបនេះក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 105

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដំឡើងទ្រុងមាន់ ជូនគ្រួសារទទួលផលពីគម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 115

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​(EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 280

ការគាំទ្រហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​កម្ពុជា

នាព្រឹកថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​(CAFE26)​ បានរៀបចំបទបង្ហាញ​ស្តីពី​ កម្មវិធីហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពី​បណ្តាធនាគារកម្ពុជា​ជាច្រើន...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 258

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 269

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 296

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 313

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 334

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 418

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...