ព័ត៌មានផ្សេងៗទៀត
តំណាងក្រុមហ៊ុន និងអ្នកចូលរួមមួយចំនួន នៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា២០២៥ មានមោទកភាព និងគាំទ្រក្រសួងកសិកម្មបង្កើតកម្មវិធី CAFE25 ក្នុងការលើកស្ទួយវិស័យកសិកម្ម និងកសិផល ដែលកើតចេញពីស្នាដៃរបស់កូនខ្មែរ ដើម្បីជំរុញការកែច្នៃកសិផលកម្ពុជាឱ្យមានស្តង់ដារ ស្របតាមបច្ចេកវិទ្យាទំនើប កាត់បន្ថយការចំណាយ ចំណេញពេលវេលា ថវិកា និងបន្តការលើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពប្រជាជនកម្ពុជាឱ្យកាន់តែធូរធារជាងមុន។ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា២០២៥ (CAFE25) ប្រព្រឹត្តទៅនៅកោះពេជ្រ រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥៕