ព័ត៌មានផ្សេងៗទៀត
នៅព្រឹកថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្រី្ត បានអនុញ្ញាតឲ្យមន្រ្តីទទួលបន្ទុកគ្រប់គ្រងគម្រោងLASED II របស់ធនាគារពិភពលោកប្រចាំនៅកម្ពុជា បានចូលជួបពិភាក្សាការងារ អភិវឌ្ឍន៍កសិកម្មនិងលើកកំពស់ជីវភាពរស់របស់ប្រជាពលរដ្ឋក្រីក្រនៅតាមបណ្តាខេត្តគោលដៅចំនួន ៥ គឺខេត្ត ត្បូងឃ្មុំ ក្រចេះ កំពង់ស្ពឺ កំពង់ធំ និងខេត្តកំពង់ឆ្នាំង ដែលមានអ្នកទទួលផលចំនួន ៥ ៣៩៧ គ្រួសារ ។ សូមបញ្ជាក់ថា គម្រោងនេះបានផ្តោតទៅលើ៖
1) កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាជន និង
2) ការគាំទ្រអនុវត្តគនិងការគ្រប់គ្រងម្រោង ដែលត្រូវប្រើប្រាស់ថវិកាគម្រោងចំនួន ២៥ លានដុល្លារអាមេរិច ដែលត្រូវបានចាប់ផ្តើមអនុវត្តពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២១ គឺមានរយៈពេល ៥ឆ្នាំ ។